ថ្ងៃសុក្រ ៣ កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាល និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក និង ក្រុមការងារថ្នាក់ខេត្ត,ថ្នាក់ស្រុក ចុះជួយឃុំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន
រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម ,ទឹកត្រី១៨យួរ, ទឹកសុីអុីវ ១៨យួរ , ត្រី ខ ១៨យួរ, មី ១៨កេសតូច , ទឹកក្រូច ៩យួរ ,ទឹកបរិសុទ្ធវីតាល់ ៩ កេស,ក្រមា ៩ ក្រមា , សារ៉ុង ៩សារ៉ុង,ជែលលាងដៃ ៩ដប , ម៉ាស ៩ប្រអប់ និងថវិកា ចំនួន ៤៥០.០០០ រៀល (សែសិបប្រាំម៉ឺនរៀល) ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន ០៩ គ្រួសារ ដែលមានភូមិដូចជា ភូមិតាអុងកើតចំនួន ០២គ្រួសារ
ភូមិបែកចានថ្មី ចំនួន ០២គ្រួសារ
ភូមិខ្វាវកើត ចំនួន០១គ្រួសារ
ភូមិស្ទឹង ចំនួន០២គ្រួសារ
និងភូមិតាស្មន់ ចំនួន០២គ្រួសារ
ក្នុងនោះ លោក ឧត្តមសេនីយ៍ស្នងការ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ តាមវិធាន ការពារសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីត ១៩ ( Covid-19) ។ ក្នុងនោះប្រជាពលរដ្ឋចំនួន ៩គ្រួសារ ក្នុងមួយគ្រូសារទទួលបាន ៖
-អង្ករ ៥០ គីឡូក្រាម
-ទឹកត្រី ០២ យួរ
-ទឹកសុីអុីវ ០២ យួរ
-ត្រី ខ ០២ យួរ
-មី ០២ កេស
-ទឹកក្រូច ០១ យួរ
-ទឹកបរិសុទ្ធវីតាល់ ០១ កេស
-ក្រមា ០១
-សារ៉ុង ០១
-ជែលលាងដៃ ០១ដប
-ម៉ាស ០១ ប្រអប់
-ថវិកា ចំនួន ៥ ម៉ឺនរៀល ។
កម្មវិធីនេះប្រារព្វនៅ សាលាឃុំ រលួស ស្រុកស្វាយចេក ។