បន្ទាយមានជ័យ៖ជំនាញវប្បធម៌ស្នើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយសហការចាត់វិធានការលើសំណង់គ្មានច្បាប់នៅបរិវេណប្រាសាទបន្ទាយឆ្មារ។
លោកយង់តាំងគួយប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបាននិយាយប្រជុំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ថា៖ការដែលបានបើកកិច្ចប្រជុំតាមសំណើរបស់លោកនេះស្តីពីពិនិត្យដោះស្រាយនិងមានវិធានការចំពោះការសាងស់ង់សំណង់គ្មានច្បាប់អនុញ្ញាត។ឬក៏មិនអាចអនុញ្ញាតច្បាប់ដែលស្ថិតក្នុងតំបន់ការពារបរិវេណប្រាសាទបន្ទាយឆ្មារក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា ការសាងសង់ខុសច្បាប់នោះមានច្រើន ហើយមន្ត្រីជំនាញបានចុះពិនិត្យស្រង់ទិន្នន័យ វាយតម្លៃលើបរិមាណនិងផលប៉ះពាល់ហើយ។លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមខ្លួនជាស្រេចហើយក្នុងកិច្ចអន្តរាគនន៍និងសហការនេះ។
ព្រោះថាកន្លងមកបច្ចុប្បន្ននឹងទៅអនាគតអាជ្ញាធរខេត្តក៏គាំទ្រនូវការសិក្សាសំណើរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានបានត្រៀមរៀបចំសំណុំឯកសារដើម្បីស្នើសុំដាក់ឆ្លងគណៈកម្មាធិការបេតិភ័ណ្ឌពីភពលោក។នៃអង្គការយូណេស្កូ(UNESCO)បញ្ចូលប្រាសាទបន្ទាយឆ្មារជាបេក្ខភាពនៃសម្បត្តិបេតិកភ័ណ្ឌពិភពលោកsមួយដែរ ៕