Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ថ្នាំ​ញៀន​រាប់​លានគ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋថៃ​ ប្រទះឃើញនៅក្នុងព្រៃ ខេ​ត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ
Mon,15 October 2018 (Time 09:13 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 285នាក់)


ប្រ​ទេសថៃ៖កម្លាំង​សមត្ថកិច្ច​ជំនាញរបស់ប្រទេសថៃ​ បានធ្វើការ​រឹបអូស​យក​ថ្នាំញៀនប្រភេ​ទយ៉ាម៉ា​ចំ​នួន​១០លានគ្រាប់ទៅ​រក្សាទុក ដើម្បី​ស្រាវ​ជ្រាវរក​ម្ចាស់ ខណៈ​ដែលប្រ​ជាពលរដ្ឋ​ ចេញ​ទៅរ​កត្រី​ក្នុង​ព្រៃ​ក៏ប្រទះ​ឃើញ​​គេ​លា​ក់ទុក​នៅក្នុងព្រៃ ​ចម្ងាយ​ពីស្ថានីយ៍​តម្រួត​ប្រមាណ១០០​ម៉ែត្រ។

បើ​យោង​តាមរ​បាយកា​រណ៍របស់សមត្ថកិច្ចថៃ​បាន​ឲ្យដឹងថា​៖មានប្រ​ជាពលរដ្ឋរ​ស់នៅប្រ​បមា​ត់ស្ទឹងម៉ែ​ឡា​វបាន​ចេញ​ទៅរកត្រី លុះ​ដល់​ចំណុ​ចក្នុងព្រៃមួ​យកន្លែងស្ថិត​ក្នុងភូមិ៣ ឃុំដុងម៉ា​ក់ដាក់ ស្រុកម៉ែឡាវ  ខេត្ត​ឈៀងរ៉ាយ ប្រទេសថៃ ដែលមានរយះ​ចម្ងាយពី​ស្ថានីយ៍តម្រួត​ប្រហែល១០០ម៉ែត្រ​និង​ចេញពី​ផ្លូវជាតិប្រ​ហែល៨០​ម៉ែត្រ ក៏បានប្រទះឃើញ​មានការ៉ុង​ជីជា​ច្រើនការ៉ុង ដែល​ជន​មិនស្គាល់​មុខបាន​លាក់ទុក​នៅក្នុងព្រៃ​។

បន្ទាប់​មក​ប្រជាពលរដ្ឋបាន​រាយការ​ណ៍​ទៅ​សមត្ថកិច្ចភ្លាមនោះកម្លាំង​ក៏បាន​ចុះទៅដល់​ឃើញ​ថា ការ៉ុងជី​ទំាង​អស់មានចំនួន៥០ការ៉ុង ក្នុង១​ការ៉ុងមា​នថ្នាំ​ញៀនប្រ​ភេទយ៉ាម៉ា​ចំនួន​២០០ ០០០គ្រាប់​(​២សែន​គ្រាប់)​ សរុបទំា​ងអស់មាន​ចំនួន​១០ ០០០ ០០០​គ្រាប់ (​១០​លានគ្រាប់ )​។

ពាក់ព័ន្ធនិងថ្នាំញៀនទាំង​នេះ​សមត្ថកិច្ច​ថៃ​បានស​ន្និដ្ឋា​នថា ជនសង្ស័យ​អាចដឹក​និង​រថ​យន្ត​ធុនធ្ងន់ ព្រោះនៅកន្លែង​កើតហេ​តុមានស្នាម​កង់រថយន្តហើយ​ការលា​ក់ទុក​នេះទំ​នងជាជ​នសង្ស័យ​មិន​ទា​ន់ហ៊ានទៅ​មុខដោ​យសា​រតែ​នៅ​១០០​ម៉ែត្រ ខាងមុខ​គឺជាស្ថានីយ៍តម្រួត។
ដូច្នេះគេ​ត្រូវ​បង្ខំចិត្ត​លាក់ទុកសិ​ន តែក៏ត្រូវបែ​កការ​ណ៍អស់ដោយ​សារតែពលរដ្ឋ ចេញទៅ​ប្រកប​មុខរបនេ​សាទ្រដែ​ល​បានដើរ​ឆ្លង​កាត់។

បច្ចុប្បន្ន​ថ្នាំញៀនទំងនេះ ត្រូវបាន​កម្លាំង​ជំនាញយកទៅរក្សាទុ​កនៅអង្គភាព​ជា​ប​ណ្តោះ​អាសន្នដើម្បីធ្វើ​ការស្រាវជ្រាវរ​កមុខសញ្ញា ដែលជា​ដើមចមក្នុងការលាក់​គ្រឿង​ញៀនទាំង​នេះ យកទៅផ្តន្ទាទោ​សតាមផ្លូវច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់