Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មនុស្សចំនួន០៧នាក់ បានស្លាប់បាត់បង់ជីវិត និង១២៥នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថភ្លើង ធ្លាក់ចេញពីផ្លូវ នៅភាគខាងជើងប្រទេសម៉ារុក
Wed,17 October 2018 (Time 11:36 AM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 285នាក់)


ប្រទេសម៉ារុក៖យ៉ាងហោចណាស់មានមនុស្សចំនួន០៧នាក់ បានស្លាប់បាត់បង់ជីវិត និង​១២៥នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយសារថភ្លើងមួយខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវនៅភាគខាងជើង ប្រទេសម៉ារុក។

នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៧​ ខែតុលា ឆ្នាំ២០១៨នេះ។

តាមប្រភពដដែលបានបញ្ជាក់ថា:ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅ​ក្រុងស៉ីឌីប៊ូកណាឌែល ដែលជាក្រុងតូចមួយស្ថិតនៅចន្លោះក្រុងសាលេ (Sale) និងគេនីត្រា (Kenitra)។

ប្រភពដដែលបានបញ្ជាក់ទៀតថា:រថភ្លើងខាងលើ បានធ្វើដំណើរទៅ មករវាងទីក្រុងកាសាប្លាន់កា (Casablanca) និងទីក្រុងថេងជា (Tangier) នៅភាគខាងជើងម៉ារុក លុះមកដល់កន្លែងកើតហេតុ រថភ្លើងបានក្រឡាប់ធ្លាក់ចេញពីផ្លូវតែម្តង ទើបបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួស។

ជុំវិញករណីក្រឡាប់រថភ្លើងខាងលើនេះដែរ នូវមិនទាន់ដឹងពីមូលហេតុនៅឡើយទេ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតនៅឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់