Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
យ៉ាងហោចណាស់ មនុស្សចំនួន០៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តដឹកប្រេងសាំង ក្រឡាប់ហូរប្រេងពេញផ្លូវ បណ្តាលឲ្យឆេះផ្ទះប្រជាជន នៅជុំវិញនោះ
Thu,22 November 2018 (Time 02:49 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 473នាក់)


ប្រទេសវៀតណាម៖យ៉ាងហោចណាស់មនុស្សចំនួន០៦នាក់ ក្នុងនោះ​មានទាំងគ្រួសារ​មួយដែលមានសមាជិកចំនួន០៤នាក់​ផងដែរ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ រថយន្តដឹកប្រេងមួយគ្រឿង ក្រឡាប់ហូរប្រេងពេញផ្លូវ បណ្តាលឲ្យឆាបឆេះផ្ទះប្រជាជន នៅជុំវិញនោះ យ៉ាងសន្ធោសន្ធៅ។

នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ។ប្រភពដដែលបន្តថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត Binh Phuoc ភាគខាងត្បូង​ប្រទេសវៀតណាម ។

អាជ្ញាធរវៀតណាមបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបានកើតមានឡើង កាល​ពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងស្រុក Chon Thanh នៃខេត្ត​ខាងលើ​ ក្រោយពីរថយន្តខាងលើនេះបានបុករ៉ឺម៉កដឹកថ្មមួយគ្រឿង រួចក៏ជ្រុលចង្កូត​ទៅបុកបង្គោលភ្លើង​​ថែមទៀតនៅតាមដងផ្លូវ ហើយក៏ក្រឡាប់តែម្តង។

អាជ្ញាធរវៀតណាមបានបន្តថា ក្រោយពីរថយន្តដឹកសាំង​នោះក្រឡាប់ បានបណ្តាលឲ្យអគ្គីភ័យឆាបឆេះឡើង ហើយផ្ទះប្រជាពលរដ្ឋនៅតាម​ដងផ្លូវចំនួន១៦ខ្នង ត្រូវបានឆាបឆេះ ខណៈដែលប្រជាជន​កំពុងគេងលង់លក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់