Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
សមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ចោរប្លន់ទូមាស នៅផ្សាររោងក្លឿ មកធ្វើត្រាប់
Wed,07 November 2018 (Time 07:10 AM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 352នាក់)


ប្រទេសថៃ:តាមសេចក្តីរាយការណ៍បានឲ្យដឹងថា:នាវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ បាននាំខ្លួនចោរប្លន់ទូមាស នៅផ្សាររោងក្លឿ ប្រទេសថៃ មកធ្វើត្រាប់ បន្ទាប់ពីចាប់ឃាត់ខ្លួនបាននៅស្រុកអារញ្ញប្រទេសថៃ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថ:ជនសង្ស័យមាន ឈ្មោះ ស៑ុន សាក់សែន ឡឺត អាយុ២៧ឆ្នាំជនជាតិថៃ រសនៅផ្ទះលេខ ៣០/១ ភូមិ៣ ឃុំផ័តខះ ស្រុកវ៉ាត់ថាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ។

របាយការណ៍ដដែលបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លូន មកធ្វើត្រាប់ បន្ទាប់ពីប្លន់ទូមាស មួយកន្លែងដែលមានយីហោ« G 99 » ក្នុងបរិវេណផ្សាររោងក្លឿប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

គួររំលឹកដែរថា កាលពីវេលាម៉ោងជាង០៣ រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗ ជនសង្ស័យខាងលើបានធ្វើសកម្មភាពប្លន់ទូរមាស មួយកន្លែងស្ថិតនៅក្នុងបរិវេណផ្សាររោងក្លឿរ ប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ រួចរត់គេចខ្លួនបាត់ស្រមោល។

របាយការណ៍ដដែលបញ្ជាក់ថា ក្រោយពីធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ក៏ដូចជាធ្វើការសាកសួរទៅលើបុគ្គលិកដែលបានត្រូវជនសង្ស័យភ្ជង់ បាននិយាយថា ជនសង្ស័យមានអាយុប្រហែល៤០ឆ្នាំពាក់មួកកន្តិបពណ៍ស្វាយ ពាក់អាវដៃវែង ពណ៍ខ្មៅ
និងមានកំពស់ប្រហែល១, ៧០ម៉ែត្របានដើរចូលទៅក្នុងហាងព្រមទាំងបានដកកាំភ្លើងខ្លីចេញពីហោប៉ៅ ភ្ជង់ទៅលើបុគ្គលិក ហើយបានចូលទៅប្រមូលយកគ្រឿងអល័ង្កាមួយចំនួនដែលផលិតឡើងអំពីមាសសុទ្ធ រួចគេចខ្លួនចេញទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យគឺបានប្រទះឃើញជនសង្ស័យបោះកាំភ្លើងខ្លី
ចោលនៅក្បែហាង ដោយកាំភ្លើងនោះគឺជាកាំភ្លើងក្លែងក្លាយ រួចគេបានរត់គេចចូលទៅក្នុងផ្សាររោងក្លឿបាត់ស្រមោលតែម្តង។

រហូតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ បានចាប់ឃាត់ខ្លួនជនសង្ស័យមកធ្វើត្រាប់នៅចំណុចកើតហេតុខាងលើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់