Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អ្នកទោសហែកគុក នៅឥណ្ឌូណេស៊ី ត្រូវបានចាប់ត្រឡប់មកបញ្ចូល ក្នុងពន្ធនាគារ ចំនួន៣៦នាក់វិញហើយ ខណៈ៧៧នាក់​ កំពុងបន្តរត់គេចខ្លួន
Sat,01 December 2018 (Time 04:35 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 331នាក់)


ឥណ្ឌូណេស៊ី៖ទណ្ឌិតហែកគុក នៅប្រទេសឥណ្ឌូណេស៊ីចំនួន១១៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ត្រឡប់មកបញ្ចូលក្នុងពន្ធនាគារចំនួន៣៦នាក់វិញហើយ ខណៈ៧៧នាក់​ កំពុងបន្តរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតាមស្វែងរក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ។

ដើម្បីប្រមូលអ្នកទោសត្រឡប់មកវិញនោះ អាជ្ញាធរប៉ូលិស​របស់ខេត្ត​អាសេ​​បានបង្កើត​កងកម្លាំងបញ្ជាការ​ពិសេសមួយដើម្បីសម្រេច​កិច្ចការនេះ។

អ្នកនាំពាក្យស្ថាប័នប៉ូលិសប្រចាំខេត្តអាសេ លោក អ៊ែរី អាព្រីយ៉ូណូ (Ery Apriyono) បានបញ្ជាក់​យ៉ាងដូច្នេះថា មិនយូរមិនឆាប់ យើងនឹងក្របួចពួក​គេត្រឡប់មកវិញជាមិនខាន។

យើងនៅតែបន្តតាមរកពួកគេ ដោយមិនខ្វល់ថាត្រូវចំណាយ​ពេលប៉ុន្មាននោះ​ឡើយ។សូមបញ្ជាក់ដែរថា ករណី​ហែកគុកដ៏សាហាវមួយ បានកើតមានឡើង​នៅក្នុងពន្ធនាគារ​នៃស្រុកបានដាអាសេ នៃខេត្តអាសេ កាលពីល្ងាចថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ដោយ​ពន្ធនាគារ​ពេលនោះមានទណ្ឌិត​សរុបចំនួន ៧២៧នាក់។

អ្នកទោសទាំងអស់ត្រូវបានអនុញ្ញាត ឲ្យចេញ​ទៅប្រារព្ធពិធីបួងសួង​តាមបែបសាសនា​មួយ ប៉ុន្តែពួកគេមួយចំនួន​បានឆក់ឱកាសនេះ ហើយទម្លាយ​ចេញពីសំណាញ់​សមត្ថកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់