Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មន្ត្រីជំនាញចុះបង្រ្កាបមេឈ្មួញឈើដុះស្លែគឺ លោកវរៈសេនីយ៍ ឯក សៀប ប៉េងសៀង និង ជាថៅកែសិប្បកម្មអត់ច្បាប់
Mo,25 November 2019 (Time 12:36 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 274នាក់)


ខេត្តឧត្តរមានជ័យ÷ គណៈ កម្មការ PM ផ្ទៃប្រទេសទប់ស្កាត់បទល្មើព្រៃឈើបានដឹកនកមលាំងចំរុៈ ខេត្តឧត្តរមានជ័យនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ថ្មីៗនេះបានចុះបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើដ៏ធំមួយកន្លែងស្ថិតភូមិទួលទ្រាសឃុំលំទងស្រុកអន្លង់វែង។

ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឈើខាងលើត្រូវបានគេស្គាល់ឈ្មោះសៀប ប៉េងសៀងជាមន្ត្រីយោធាបំរើការនៅកងពលធំលេខ២មានតួនាទីជានាយរងសេនាធិការទៀតផង។

សមត្ថកិច្ចក្នុងស្រុកបានលួចបង្ហើបថាឈ្មោះសៀបប៉េងសៀងនេះជាថៅកែរកសុីឈើប្រណិតខុសច្បាប់និងបើកអាជីកម្មលក់គ្រឿងសង្ហារឹកជិត២០ឆ្នាំមកហើយមិនដែលមានស្ថាប័នណាហ៊ានចេញមុខបង្ក្រាបឡើយស្រាបតែពេលថ្មីនេះកម្លាំងPMផ្ទៃប្រទេសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងផងនោះក្រោយពីឆែកឆេនិងសួរនាំទើបដឹងថាអាជីវកម្មមួយនេះពុំមានច្បាប់ត្រឹមត្រូវឡើយ។

ពលរដ្ឋលើកឡើងថាលោកប៉េងសៀងរកសុីបទល្មើសព្រៃឈើតាំងពីមិនទាន់មានស័ក្តឥឡូវឡើងស័ក្ត៥ហើយមិនដឹងជាឡើងបុណ្យស័ក្តដោយរបៀបណានោះទេ?បើដឹកតែឈើចឹងនោះគេឆ្ងល់ថាតើលោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជារការកងពលធំលេខ២ដឹងរឿងលោកប៉េងសៀងរឺក៏អត់ទេ?បានជារកសុីបទល្មើសព្រៃឈើកាន់តែខ្លាំងបុណ្យស័ក្តឡើងកាន់តែខ្ពស់។

នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ក្រុមការងារយើងមិនទាន់ទទួលពត៌មានអំពីរបាយការណ៍ការចុះបង្ក្រាបនិងទិន្នន័យវត្ថុដែលរឹបអូសបាននោះទេដោយលោកគង់ សារ៉េតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងថាករណីនេះលោកអត់បានគ្រប់គ្រងទេសួរខាងលោកឡឹក សុជាតាទៅ។ចំណែកលោកឡឹក សុជាតានាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានបានបដិសេធថាគេមិនបានដាក់លោកអោយចូលទៅកន្លែងហ្នឹងទេ។
តែទោះបីយ៉ាងណាក៏ដោយមហាជនបានដាក់ការសង្ស័យចំពោះការបង្ក្រាបបទល្មើសខាងលើឋិតក្នុងភាពអាថ៏កំបាំងនៅឡើយ(វាំងននខ្មៅ)។

ជុំវិញការចោទប្រកាន់ខាងលើលោកសៀបប៉េងសៀងបានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថាលោកមិនបានរកសុីបទល្មើសព្រៃឈើដូចការចោទនោះទេរឺឯការប្រកបអាជីវកម្មលក់គ្រឿងសង្ហារឹមគឺជារបស់ខាងប្រពន្ធមិនពាក់ព័ន្ធនិងលោកឡើយ៕សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់