Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អាងអី អាងចាប់ អាងប្តឹង តើសិទ្ធអ្នកសារព័ត៌មាននៅឯណា លោកប៉ូលីស?
Mi,11 Dezember 2019 (Time 08:32 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 229នាក់)


(ភ្នំពេញ) ៖ ក្រោយបែកធ្លាយវីដេអូប៉ូលីសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុមជិត រួចចាប់វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬ មិនដឹងចាប់ករណីអ្វីទាល់តែសោះ ទោះបីអ្នកសារព័ត៌មានព្យាយាមសួរ រឺ ជនសង្ស័យដែលសមត្ថកិច្ចចាប់វាយខ្នោះប្រឹងសួរថា ចាប់គេពាក់ព័ន្ធនិងករណីអ្វី ក៏សមត្ថកិច្ចមិនឆ្លើយ លុះបន្ដិចក្រោយមកក៏បានលេចមុខប៉ូលីសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន។

ដោយយោងតាមផេក CPNTV Online Cambodia បានថតសកម្មភាពផ្ទាល់ក្នុងការចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ និងមានសារព័ត៌មានបានចុះយកផ្ទាល់។ ស្រាប់តែបន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់ បានមកសម្លុតគំរាម ដោយមិនឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាព ថែមទាំងអះអាងថា និងសុំដីការតុលារមកចាប់ខ្លួនសារព័ត៌មាន ដែលកំពុងយកព័ត៌មានផ្ទាល់នេះទៀតផង។ សូមបញ្ជាក់ថា សមត្ថកិច្ចគំរាមកំហែងបែបនេះ គឺកំពុងមានបំណងបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង កំពុងតែបំបាក់ស្មារតីរបស់អ្នកសារព័ត៌មានអោយមានការភ័យខ្លាចខណ:ចុះផ្តិតរូបភាពដើម្បីធ្វើការចុះផ្សាយនៅទីតាំងផ្ទាល់។

គួរបញ្ជាក់ថា ៖ ប៉ូលីសជើងខ្លាំងរូបនេះចំពោះសកម្មភាពចុះមកក្នុងមូលដ្ឋាននេះ ដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។ មតិមហាជនបានលើកឡើងថា តើអោយពលរដ្ឋនិងអ្នកសារព័ត៌មានដឹងយ៉ាងមិចទៅ ថា សមត្ថកិច្ចកំពុងបង្រ្កាបករណីគ្រឿងញៀន រឺក៏ករណីអ្វីផ្សេង បើនៅសុខៗស្រាប់តែជិះម៉ូតូដេញតាមពីក្រោយហើយចាប់វាយខ្នោះឆៅៗទាំងមិនដឹងមញលហេតុ បែបនេះ។ តែទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចគួរតែចេះរៀបពាក្យនិយាយអោយបានពិរោះជាងនេះជាមួយពលរដ្ឋ ជាពិសេសជាមួយអ្នកសារព័ត៌មាន មិនមែនមកដល់សំឡុត គំរាមគំហែងបែបនេះនោះទេ ថែមទាំងចង្អុលមុខស្តីអោយក្តែងៗឡើយ។


មានមតិមហាជន និង អ្នកសារព័ត៌មានជាច្រើន មិនពេញចិត្តនិងទង្វើ ក៏ដូចជាអាកប្បកិរិយា  របស់ពូលីសជើងខ្លាំងម្នាក់នេះឡើយ ដែលពូកែអាងអំណាចមកសម្លុតគំរាមសារព័ត៌មាន ដែលកំពុងបំពេញតួនាទីនិងតាមវិជ្ជាជីវៈជូនដល់ប្រមុខរាជរដ្ឋាភិបាល និងក៏ជាអំណាចទី៤ផងដែរ។ ពួកគាត់សំណើរសុំដល់ស្ថាប័នច្បាប់ មេត្ដាចាត់វិធានការចំពោះបុគ្គលជាប៉ូលីសរូបនេះទៅតាមផ្លូវច្បាប់ជាធរមានផង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់