Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ពលរដ្ឋស្នើលោក សៅ សុខា មេប៉េអ៊ិមលើផ្ទៃប្រទេស ស៊ើបអង្កេតចំពោះលោកវរៈសេនីយ៍ទោ គង់ តារា មេបញ្ជារការកងរាជវុធហត្ថស្រុកត្រពាំងប្រាសាទ ករណីជំរិតលុយពីពលរដ្ឋ
Mi,11 Dezember 2019 (Time 08:55 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 458នាក់)


ខេត្តឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃ ទី ១០ ខែធ្នូ ឆ្នាំ ២០១៩ នេះ ប្រជាពលរដ្ឋរស់នៅស្រុកត្រពាំងប្រាសាទបានលើកជាសំនួរថាតើឯកឧត្តមសៅ សុខាមេបញ្ជារការPMលើផ្ទៃប្រទេសមានវិធានការដែរឺយ៉ាងណា? ចំពោះលោកគង់ តារា មេPM ស្រុកត្រពាំងប្រាសាទ ដែលបានប្រើអំណាចទៅជំរិតទារលុយពីពលរដ្ឋអ្នករកសុីមុខរបសិប្បកម្មកែច្នៃឈើក្នុងមួយកន្លែងចាប់ពីម្ភៃមុឺនរៀលទៅសែសិប មុឺនរៀល(២០០០០០៛ទៅ៤០០០០០៛)ជាថ្នូរនៃការមិនចាប់ចងនោះ។

ក្រុមប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មកែច្នៃឈើប្រម៉ាណជិតម្ភៃនាក់នៅក្នុងស្រុកត្រពាំងប្រាសាទបាននិយាយស្រដៀងគ្នាថាពួកគាត់ត្រូវបង់លុយទៅអោយលោកគង់ តារាចាប់ ពី ២០០០០០៛ ទៅ ៤០០០០០៛ ជាកំហិតបើមិនអោយគេតាមការចង់បាននោះទេលោកPMរននេះនិងបិតទីតាំងសិប្បកម្មនោះមិនអោយដំណើរការឡើយដោយយកលេសថាខុសច្បាប់។

អ្នកលក់ដូរគ្រឿងសង្ហារឹមមួយចំនួនរអ៊ូរទាំថាពួកគាត់អ្នកខ្លះអស់តុទូរឺគ្រែដោយសារលោកគង់ តារាស្នើសុំ។ ពួកគាត់បន្តថាគាត់អោយតុទូរឺគ្រែទាំងទើសទ័លដោយសារខ្លាចអំណាចលោកគង់ តារាប៉ុណ្ណោះព្រោះគ្រឿងសង្ហារឹមទាំងនោះមានតម្លៃរាប់រយ ដុល្លា តែធ្វើមិចទ័លច្រកហើយហ្នឹង។

ជនានុជនបានលើកឡើងថាប្រសិនបើនាយឧត្តមសេនីយ៍សៅ សុខាមិនមានចំណាត់ការអោយទាន់ពេល វេលា រឺ នៅបណ្តោយអោយលោកគង់តារាយកតួនាទីទៅគៀបសង្កត់ធ្វើស្រែលើខ្នងរាស្ត្របន្តទៀតនោះពួកគាត់ច្បាស់ជាស្លាប់មុនអាយុហើយមើលទៅ។

គួរំលឹកថាកាលពីថ្ងៃ ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅស្ត្រីមេម៉ាយម្នាក់ជាម្ចាស់សិប្បកមមកែច្នៃឈើមួយកន្លែងនៅស្រុកត្រពាំងប្រាសាទត្រូវបានគង់តារាមាន ឯក សណ្ឋាន និង បក្សពួក ៣ នាក់ទៀតស្លៀកពាក់សុីវិលទសំឡុតគរាមទារប្រាកចំនួនពីរយដុល្លា ( ២០០ $ ) បើគ្មានលុយទេគេនិងចាប់ រឹប អូស ទាំងអស់។

ដោយការអង្វរក៏ពីសំណាក់ម្ចាស់សិប្បកម្មលោកគង់តារាព្រទទួលយកលុយ ចំនួនសាមសិបមុឺនរៀល(៣០០០០០៛) ជា ថ្នូរនៃការមិនបង្រាប។

ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងធ្លាប់ធ្វើការទាក់ទងទៅលោកវរៈសេនីយ៍ទោគង់ តារាមេប
ញ្ជារការកងរាជវុធហត្ថស្រុកត្រពាំងប្រាសាទដែដើម្បីសុំការបំភ្លឺតែលោកមិនព្រមធ្វើការបកស្រាយហើយថាមិនចង់និយាយច្រើនក៏បិតទូរសព្ទតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់