Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ស្ងាត់ឈឹងអត់ដែរឃើញកងរាជអាវុធហត្ថនិងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបសោះ ល្បែងអនឡាញ ល្បែងភ្នាល់ចាក់បាល់
Di,10 Dezember 2019 (Time 04:01 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 107នាក់)


បន្ទាយមានជ័យ÷ តាមការសង្កេតបានឲ្យឃើញថា ល្បែងសុីសងដោយភ្នាល់តាមប្រព័ន្ធអនឡាញនៅតែមានការបើកលេងយ៉ាងសប្បាយរីករាយ ទោះបីជាមានការចរាចរណ៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជាអោយបិទក៏ដោយ តែសំរាប់ក្រុងប៉ោយប៉ែតវិញ នៅតែអាចបើកលេងដោយមិមានការរំខានពីសមត្ថកិច្ច។ មតិមហាជនបានលើកឡើងថា ប្រហែលជាបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គ្មានតំលៃក្នុងក្រសែភ្នែករបស់សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតទេមើលទៅ ទើបមិនឃើញចេញសកម្មភាពចុះបង្រ្កាបល្បែងអនឡាញទាំងនោះ ។ តើគោលនយោបាយទាំង៩ចំនុចរបស់រាជរដ្ឋាភិបាលដើម្បីភូមិ/ឃុំ មានសុវត្ថិភាព សមត្ថកិច្ចក្រុងប៉ោយប៉ែតមានការយកចិត្តទុកដាក់និងអនុវត្តតាមដែររឺក៏អត់?

តាមការសង្កេតបច្ចុប្បន្ននេះទីតាំងល្បែងភ្នាល់តាប្រព័ន្ធអនឡាញនៅចំនុចទល់មុខហាងមីហិល ផ្លូវដើមពុទ្រ្ទាក្នុងភូមិក្បាលស្ពាន២ និងល្បែងអនឡាញនៅត្បួងស្តង់ជ្រូកចំងាយប្រហែល៥០ម៉ែត្រ ទល់មុខហាងលក់សំភារៈសិក្សា សៀវ ហាំងលី លី ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ និងទីតាំងហ្គេមអនឡាញមួយចំនួនទៀតនៅតែមានការបើកអោយយុវជនខ្មែរចូលទៅ ចាក់បាល់ ភ្នាល់ ដោយរលូន ។ តាមប្រភពពីពលរដ្ឋមួយចំនួននៅតាម ហាងគុយទាវ និងហាងការហ្វេ បាននិយាយថា តើអោយសមត្ថកិច្ចបង្រ្កាបល្បែងសុីសងទាំងនោះបានយ៉ាងមិចទៅ បើទីតាំងល្បែងភ្នាល់ចាក់បាល់តាមអនឡាញមួយចំនួនជារបស់សមត្ថកិច្ច អ្នកមានអំនាច និង ទីតាំងមួយចំនួនទៀតបានបង់លុយអោយទៅសមត្ថកិច្ចអោយហើយ។

មហាជនរិះគន់ថា នៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះពាក់ព័ន្ធទៅនិងបញ្ហាល្បែងសុីសង ប្រភេទ បៀ អាប៉ោង និងល្បែងភ្នាល់តាមអនឡាញ មានចាក់បាល់ ល្បែងសន្លឹកបៀតាមអនឡាញ និង ហ្គេម កំពុងវាយប្រហារសន្តិសុខយ៉ាងខ្លាំង ដោយពលរដ្ឋមានការភ័យខ្លាចចំពោះបញ្ហា ចោរ លួច ឆក់ និង ប្លន់ ព្រោះវាជាកើតចេញពីប្រភពល្បែងសុីសងទាំងនេះ។ មហាជនបន្តថា តើពេលណាទើបលោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត និង លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ធ្វើការបោសសំអាតល្បែងអនឡាញ ល្បែងបៀ អាប៉ោង និងល្បែងកន្ទុយលេខ? រឺនៅតែបន្តអសកម្មក្នុងការបង្រ្កាបដើម្បីជាថ្នូរទទួលផលប្រយោជន៍ពីល្បែង និងពីម្ចាស់ទីតាំងអនឡាញទាំងនោះ។


ពលរដ្ឋអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេត្តាត្រួតពិនិត្យការអសកម្មរបស់មន្រ្តីក្រោមឧវាទផងទាន ព្រោះត្រូវបានមហាជលើកឡើងនិងបញ្ចេញមតិរិះគន់ថា អសកម្មក្នុងការបង្រ្កាបល្បែងសុីសង ល្បែងអនឡាញ និង ល្បែងកន្ទុយលេខបានរីកដុះដាលពាក់ពេញក្រុងប៉ោយប៉ែត ស្ទើប្រែក្លាយជាទីផ្សារសេរីទៅហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់