Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
រថយន្តបាឡែន១គ្រឿង ដឹកឈើប្រណិត ត្រូវសមត្ថកិច្ច ខេត្តស្ទឹងត្រែង ធ្វើការបង្រ្កាប
Mo,16 Dezember 2019 (Time 06:43 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 244នាក់)


ស្ទឹងត្រែង ​៖ ​គោលដៅ​ចរាចរណ៍​ផ្លូវគោក​ស្ថិតនៅ​ចំណុច​អូរ​ពងមាន់​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​មួយ​គ្រឿង ​ម្ចាស់​រថយន្ត​ត្រូវបាន​រត់​គេច​ខ្លួនបាត់ក្រោយពេលឆែកឆេ។

ករណី​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១២​និង​៤០​ នាទី​រសៀល​ថ្ងៃ​ទី១៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ចរាចរណ៍​ផ្លូវគោក​អូ​ពងមាន់​ស្ថិត ​ក្នុង​ភូមិ​រាជា​នុ​កូ​ល​/​សង្កាត់​/​ក្រុង​/​ខេត្ត​ស្ទឹងត្រែង។

លោក​វ៉ា​សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដឹក​ឈើ​ខាងលើ​ ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC9534 ​ដឹក​ឈើ​ចេញពី​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្លំ​ជា​រថយន្ត​ទេសចរណ៍​ ហើយ​ត្រូវ​បាន​បែកការ​ ក៏​ត្រូវ​បាន​កម្លាំង​ចរាចរណ៍​ផ្លូវគោក​ត្រួតពិនិត្យ​និង​សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​ធ្វើការ​ឃាត់​ចាប់​តែម្ដងតែ​ម្ចាស់​បាន​ចុះ​ពី​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោលភ្លាមៗ។

លោកបន្ត​ទៀត​ថា ​ក្រោយ​ការឃាត់​សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅលើ​រថយន្ត​ឃើញថា​មាន​ឈើ​ប្រភេទ​ធ្នង់​(​ដុំ​)​ពេញ​គូទ​រថយន្ត និង​នៅ​កន្លែង​អង្គុយ​ជាច្រើន​ដុំ​ទៀត ហើយ​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នាំយកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

គួររំលឹកថា ​បន្ទាប់ពី​យុទ្ធនាការ​យ៉ាង​ក្តៅគគុក​របស់​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​មក ការ​ធ្វើ​ជំនួញ​ឈើ​ធំៗ​មានការ​ថយ​ចុះ ក៏ប៉ុន្តែ​ការ​ដឹកជញ្ជូន​ឈើ​កែច្នៃ​និង​ឈើ​ឆៅ​ តិចតួច​លួចលាក់​នៅតែ​មាន​រៀងរាល់​យប់​ នឹងថ្ងៃដែល​គេ​ប្រើ​រូបភាព​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង បា​ឡែ​ន និង​រថយន្ត​ហាយ​លេន​ឌឺ ជា​ប្រភេទ​ទេសចរណ៍ នឹងរថយន្តទំនើបៗ។

បច្ចុប្បន្ន​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​ កំពុង​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​ធ្វើ​ការរៀបចំ​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់