Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
សូមកុំភ្ញាក់ផ្អើល នៅថ្ងៃទី១៨ ខែធ្នូនេះ និងមានការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានខេត្តសៀមរាប
Di,17 Dezember 2019 (Time 01:54 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 292នាក់)


ភ្នំពេញ÷ ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានលេខ ២០៨០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអោយដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងអាសន្ន ប្រចាំឆ្នាំ( full scale Airport Emergency Exercise REPEX 19)នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីធ្វើការហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័ននានា សំដៅលើកកម្ពស់ជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលានៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើងជាយថាហេតុ។នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះមានការដុតប្រេងនិងដុតកង់ឡានចាស់ៗបង្កើតបានអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះដែលជាប្រធានបទនៃការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ។ទន្ទឹមនិងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច និង អាជ្ញាធរដែនដីកម្លាំងប្រដាប់អាវុធមន្ទីរ អង្គភាពនៅជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គីភ័យក្នុងខេត្តសៀមរាប។

ដើម្បីជៀសវាងនូវការភ្ញាក់ផ្អើល នឹង ការភាន់ច្រឡំពីសាធារណៈជននៅទាំងព្រះរាជាណាចក្រកម្ពុជាជាពិសេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និង ភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរកំសាន្តនិងស្នាក់នៅក្នុងខេត្តសៀមរាប ដែលនាំឲ្យជនឱកាសនិយម ឆ្លៀតឱកាសធ្វើសកម្មភាពឬផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្ករចលាចលដើម្បីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនោះ សូមឯកឧត្តមលោកជំទាវព្រមទាំងជនរួមជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់