Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មេឈ្មួញឈើឈ្មោះ កាំង និង បក្ខពួកចំនួន១៥នាក់ គំរាមសម្លាប់បុគ្គលិកសារព័ត៌មានយុវជនតេជោប្រចាំខេត្តស្ទឹងត្រែង
So,22 Dezember 2019 (Time 01:02 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 204នាក់)


ស្ទឹងត្រែង÷ តាមសេចក្តីរាយការណ៍បានអោយដឹងថា មានអ្នកការសែតម្នាក់ ត្រូវបានមេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាមឈ្មោះ កាំង និង កូនចៅចំនួន១៥នាក់ តាមសម្លាប់ដល់ផ្ទះតែមិនបានសម្រេច បន្ទាប់ពីអ្នកការសែតរូបនោះ ចុះទៅផ្តិតយករូបភាពពីសកម្មភាពបទល្មើសព្រៃឈើជាក់ស្តែងដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពលើកឈើដាក់លើរថយន្តនៅចំណុចភូមិពាមខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ហេតុការនេះកើតឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។


ជនរងគ្រោះឈ្មោះ គឹម ដែន ភេទប្រុស អាយុ ៣១ ឆ្នាំ ជាបុគ្គលិកសារព័ត៌មានយុវជនតេជោ បច្ចុប្បន្ន មានទីលំនៅក្នុងភូមិ ណាអូង ឃុំស្រែសំបូរស្រុកសៀមប៉ាងខេត្តស្ទងត្រែង។

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក គឹម ដែន បានបញ្ជាក់ថា រូបលោកត្រូវបានមេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើជើងខ្លាំងឈ្មោះ កាំង និង បក្ខពួកចំនួន១៥នាក់ប្រចាំខេត្តស្ទឹងត្រែង តាមវាយដល់ផ្ទះរួចក្រុមឈ្មួញជើងខ្លាំង និង បក្ខពួកចំនួន១៥នាក់នោះ បានគំរាមកំហែងរកសម្លាប់ហើយគំរាមយករថយន្តររបស់លោកទៅដុតចោល បន្ទាប់ពីរូបលោករាយការអោយមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង។
បន្ទាប់ពីរូបលោកបានថតពីសកម្មភាពក្រុមឈ្មួញលើកឈើ ប្រណិត ប្រភេទ ធ្នុង ដាក់លើរថយន្ត ម៉ាកឡុងគ្រីស័រ ដែលមានពាក់ស្លាកលេខភ្នំពេញ (2K1277) គ្រោង និង ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម។ ជនរងគ្រោះបន្តថា ក្រោយរាយទៅជំនាញរដ្ឋបាលព្រៃឈើ បែរជាខាងជំនាញបានប្រាប់ថា គ្មានអ្នកណាហ៊ានបង្រ្កាបទេ បើនៅខាងក្រោយពាក់សុទ្ធតែផ្កាយ។

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ ប្រភពពីសមត្ថកិច្ចតូចតាច និង ក្រុមឈ្មួញផ្សេងទៀតនៅស្រុកសៀមប៉ាងបានប្រាប់អ្នកសាព័ត៌មានយើងថាមេឈ្មួញឈ្មោះ កាំង នេះពិតជាខ្លាំងម៉ែន ហើយគេមិនដែលខ្លាចញញើតសមត្ថកិច្ច ឬ មន្រ្តីជំនាញណានោះឡើយ ហើយគេតែងតែស្រែកក្តែងៗថាសមត្ថនៅខេត្តស្ទឹងត្រែងមិនហ៊ានអើតក្បាលទៅបង្រ្កាបឈើរបស់គេឡើយ ព្រោះជាឈ្មួញដុះស្លែ បានសែនសំណែនដល់មន្រ្តីជំនាញនិងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ។ ក្នុងនេះផងជនរងគ្រោះ បានអំពាវនាវលោកលោកការខេត្ត និងលោកមេបញ្ជារកងរាជអាវុធហត្ថខេត្តស្ទឹងតែង មេត្តាជួយអន្តរាគមន៍ និងជួយបង្រ្កាបទៅក្រុមមេឈ្មួញឈើឈ្មោះ កាំង នេះជាបន្ទាន់ផងចុះ បើនៅតែបណ្តែតបណ្តោយតទៅទៀត ព្រៃឈើគង់តែរលាយអស់ជាមិនខាន ។


ជុំវិញរឿងរ៉ាវដូចខាងលើ សារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីលោក កាំង បាននោះទេព្រោះគ្មានលេខទូរស័ព្ទ។ ដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់