Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សនៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពស្ថាប័ននេះនៅក្រោយឆ្នាំ ២០២៣
Sa,28 Dezember 2019 (Time 05:55 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 330នាក់)


ភ្នំពេញ÷ កាលពីថ្ងៃសុក្រម្សិលមិញ ២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ធាគារសុខា ក្នុងពេលអញ្ជើញបិទសន្និបាតនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានមានប្រសាសន៍ អំពីបំណងក្នុងការបន្តសុពលភាពរបស់ស្ថាប័នមួយនេះដែលមានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ នៅក្រោយឆ្នាំ ២០២៣ ។ សម្តេចតេជោ បានចាត់ទុកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ធ និងជួយជំរុញការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនលឿនទៅមុខ។

បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។ ការធ្វើនយោបាយបម្រើសង្គមជាតិ គឺមិនចាំទាល់តែជេរប្រទេចគ្នានោះទេ ហើយទន្ទឹមនឹងនេះដែរ គឺយើងមិនប្រកាន់លើបក្សតូច ឬបក្សធំនោះឡើយ ។ ចំពោះការផ្លាស់ប្តូរប្រធានប្តូវេនក្នុងរយៈពេល១ខែម្តង គឺបានបង្ហាញថាគ្មានការរើសអើងនៅក្នុងស្ថាបន័មួយនេះ ដោយមិនប្រកាន់ទៅលើសម្លេងភាគច្រើន ឬ សម្លេងភាគតិច ឬគណបក្សធំ ឬតូច នោះទេ គឺសំដៅលើការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សដែលកាន់រាជរដ្ឋាភិបាលក៏មានសិទ្ធិធ្វើជាប្រធានប្តូរវេន ហើយចំពោះគណបក្សដែលគ្មានអសនៈក្នុងសភា ប៉ុន្តែបានចូលរួមក្នុងស្ថាប័ននេះ ក៏មានសិទ្ឋិធ្វើជាប្រធានប្តូរវេនបានដូចគ្នាផងដែរ។

សម្តេចតេជោ ពេញចិត្តទទួលស្តាប់មតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេសដែលដាក់មកអោយយើងធ្វើដោយមិនស្គាល់ និងយល់ពីតម្រូវការចាំបាច់នៃប្រទេសជាតិរបស់យើង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងបន្តការងារនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតស្របតាមអនុក្រឹត្យ តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដែលក្នុងនោះមានដូចជាការចូលរួមពិនិត្យផ្លូវច្បាប់អំពីវិសោធនកម្ម និងគោលនយោបាយរាជរដ្ធាភិបាល ដែលពេលខ្លះគឺមិនមែនត្រូវគ្រប់ទាំងអស់នោះឡើយ។

ចំពោះអនុសាសន៍ និងការណែនាំផ្តល់យោបល់ដោយផ្ទាល់វិញ គឺ សម្តេចតេជោ ហ៊ុន សែន ទុកលទ្ឋភាព ផ្តល់សិទ្ឋិអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ធ្វើការសិក្សាដោយខ្លួនឯងស្របទៅតាមបញ្ញត្តិទាំងឡាយរបស់ប្រទេសដើម្បីធ្វើអោយសង្គមជាតិកាន់តែរីកចម្រើនរុងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់