Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មេបញ្ជការរង យោ​ធភូមិភាគទី៥ ឈ្មោះ ភ្លន់ តារា បើ​កដៃឱ្យកូន​ចៅ ​ឃុបឃិតជាមួយឈ្មួញនាំធ្យូងចូលប្រទេសថៃ
Thu,21 February 2019 (Time 10:04 AM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 489នាក់)


ខេត្តបន្ទាយមានជ័យ៖ច្រករបៀងប្រាសាទត្បែង ស្ថិតនៅ​ក្នុង​ភូមិត្បែង​មានជ័យ ​ឃុំ​ត្បែងមានជ័យ ស្រុក​ថ្មពួក ខេត្តបន្ទា​យមានជ័យ ដែលគ្រប់គ្រងដោយលោក ភ្លន់​តារា មេ​បញ្ជកា​ររងយោធាភូមិភាគ​ទី៥ និងជា​មេបញ្ជាការសឹក​រង ខេត្តបន្ទាយមានជ័យ បានបើក​ច្រករបៀង​ឲ្យ​ឈ្មួញនាំ​ធ្យូងចូល​ទៅទឹក​ដី​ថៃ​អនាធិ​បតេយ្យបំផុត។

ពាក់ពន្ឋ័ទៅនឹងករណីនេះដែរប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋាន​បា​នរិះ​គន់ចំៗ​ ទៅលើលោក ភ្លន់​តារា មេ​បញ្ជកា​ររងយោធាភូមិភាគ​ទី៥ និងជា​មេបញ្ជាការសឹក​រង ខេត្ត​បន្ទាយ​មានជ័យ​ថា បាន​បើក​ភ្លើង​ខៀវឱ្យ​កូនចៅ​របស់​ខ្លួនឈ្មោះ ហេង ឃុប​ឃិតជាប្រព័ន្ធ ជាមួយ​ឈ្មួញ​ សមត្ថកិច្ចជំនាញ​រដ្ឋបាលព្រៃឈើ និងស្ទើរគ្រប់ស្ថាប័ន ទៅហើយ​ក្នុងការបើកដៃឱ្យ​ក្រុម​ឈ្មួញ​នាំ​ធ្យូងចូលទៅទឹកដីថៃ។​

ជាក់ស្តែងនៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៩ នៅច្រករបៀង​ប្រា​សាទ​ត្បែង​ ដែល​មានទីតាំងស្ថិតក្នុងភូមិត្បែង​មានជ័យ ឃុំ​ត្បែងមានជ័យ ស្រុកថ្មពួក ខេត្តបន្ទាយ​មាន​ជ័យមាន​ឈ្មោះ ហេង ដែល​គេដឹងថា ជា​មនុស្ស​របស់​លោក ភ្លន់ តារា កំ​ពុងតែធ្វើសកម្មភាព​ដឹក​ជញ្ជូន​ទាំង​ការច្រក និងលីដាក់លើរថ​យន្តធំៗរប​ស់ថៃ ដោយមានកម្មករ​ចាប់ពី​៥០ទៅ១០០នាក់លី​យ៉ាង​គគ្រឹកគ​គ្រេង។

ប្រភពចេញពីប្រជាពលរដ្ឋនៅទីនោះបានប្រាប់ឱ្យដឹងថា៖មានឈ្មោះ ដេ​ត និង ហេង ​ជា​ថៅ​កែ​មា​នលុយ​គ្រាក់ៗ​ ហើយត្រូវ​ជាកូន​ចៅរបស់ លោក ភ្លន់ តារា ។

​ប្រភពបញ្ជាក់​ថា៖អ្នកទាំ​ងពី​ពូកែ​ខាងរត់កា​របង់​ប្រាក់​ឱ្យ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងគ្រប់ស្ថាប័ន ជំនាញពាក់ព័ន្ធ ទើប​អាច​ដំ​ណើរកាបាន​យ៉ាងរលូន។​

សូមបញ្ជាក់ផងដែ​រថា​៖ព្រៃឈើ​វិនាស​ហិនហោ​ចដោយ​សារតែ​មាន​មន្ត្រី​ពុករលួយ ឃុបឃិតគ្នាជាមួយឈ្មួញ កាប់បំផ្លាញព្រៃ​ឈើយក​មក​ដុតធ្វើជាធ្យូង រួច​នាំទៅ​លក់​នៅ​ប្រទេ​សជិតខាង​។

គួរបញ្ជាក់ទៀតថា៖នាពេលថ្មីៗនេះ​សម្ដេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ចេញបទ​បញ្ជាឲ្យ​បិទរាល់​ច្រករបៀង​នីមួយៗ នៅតាមបន្ទា​ត់​ព្រំដែន តែមន្រ្តី​យោធានៅច្រកខា​ងលើ ហាក់បីដូចជា​មិនស្ដាប់នូវ​បទបញ្ជារប​ស់សម្ដេច​ទាល់តែ​សោះ​។

ពាក់ព័ន្ធទៅការចោទប្រកា​ន់ដែលថា លោក ភ្លន់ តារា បើ​កដៃអោយកូ​នចៅឈ្មោះ ​ហេង បោះ​មេរត់​ការបង់ប្រាក់​អោយស្ទើ​គ្រប់ស្ថាប័នជាថ្នូ​នាំធ្យូងសំរុកទៅ​ប្រទេសថៃ​នេះដែ​រ​ អង្គភាពគេហ​ទំព័រភ្នំពេញអភិវឌ្ឍន៍មិនអាចសុំ​ការបំភ្លឺណាមួយបានទេ ដោយមិនមានលេខទូរ​ស័ព្ទ តែទោះជាយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបំភ្លឺលោករាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់