Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មេគយ ខេត្តបាត់ដំបង ឈ្មោះ យូ ហេង និង ឡេង សុខ មេ​គមេគយច្រកទ្វារអន្តរជាតិដូង កំពុងរួមសហការគ្នា ប្រព្រឹត្តអំពេីពុករលួយ
Thu,21 February 2019 (Time 08:14 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 506នាក់)


ខេត្តបាត់ដំបង:សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក យូ ហេង មកកាន់តំណែង ជាប្រធានសាខាគយ ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ មកគឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡេង សុខ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។


ដូចច្នេះហើយទើបបណ្ដាលអោយលោ កោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញធំៗ​ មួយចំនួននាំចូលទំនិញគេចពន្ធ ហ្គាស ប្រេងសាំងគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជាពិសេសទំនិញ ខុសកម្មសិទ្ធបញ្ញា និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹងផលប្រយោជន៍។ 


តាមប្រភពប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក យូ ហេង ប្រធាន​សាខាគយ​ ខេត្តបាត់ដំបង ដែលមាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ យ៉ាងពេញបន្ទុក កាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យនាពេល​កន្លងមក​នោះ​ គឺជាអ្នកឃុបឃិតឲ្យលោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ មានការបែងចែកផលប្រយោជន៍ យ៉ាងសប្បាយក្រៃលេង។


ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ ខេត្តបាត់ដំបង បាន​បើកដៃ​ឲ្យ​លោក យូ ហេង ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ យ៉ាងរាលដាល។

សព្វថ្ងៃនេះបន្ទាប់ពីលោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​ លោក ឡេង សុខ មេគយច្រកទ្វារអន្តរជាតិដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ ពីការរិះគន់អ្វីទាំងអស់នោះឡេីយ។ 


លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។

សេចក្ដីរាយការណ៍បន្ថែមពីប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង បានបញ្ជាក់​ទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិចជាង​២០​ឆ្នាំ​នោះទេ ព្រោះ​លោក យូ ហេង ចេះ​អែបអបលុញពងជាមួយ​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គ្រប់​ជំនាន់​ដើម្បី​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ 


សូមបញ្ជាក់ផងដែរថា កាលជំនាន់ លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​លោក យូ ហេង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ តាមច្រើនរូបភាព ហើយ​នៅពេលដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បីល្បាញ​ ខាងពុករលួយដដែល។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ អង្គភាពគេហ​ទំព័រភ្នំពេញអភិវឌ្ឍន៍មិនអាចសុំ​ការបំភ្លឺណាមួយបានទេ ដោយមិនមានលេខទូរ​ស័ព្ទ តែទោះជាយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរងចាំការបំភ្លឺលោករាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់