Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក​ធុច មករា មេគយចល័​ត សាលាក្រហម ​ខេត្តបន្ទាយមានជ័យ​ កំពុងសប្បាយ​កើបលុយពុករ​លួយ ពីឈ្មួញរ​កស៊ីដឹកទំនិញ
Sat,30 March 2019 (Time 01:19 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 342នាក់)


ខេត្ត​បន្ទាយមានជ័យ៖អង្គភាពប្រឆាំងអំពើពុករលួយគួរ​ បើកការស៊ើបអង្គេត​ទៅលើលោក ធុច មករា ប្រធានស្នាក់ការគយ​ចល័ត​ សាខាខេត្តបន្ទាយមានជ័យ ពាក់ពន្ឋ័ទៅនឹងការគាបសង្កត់យកលុយពី​ក្រុម​ឈ្មួញរ​កស៊ីដឹកទំនិញចេញពីប្រទេសថៃ​ ដោយមិនមានចេញវិក័យបត្រ។

ក្រុមឈ្មួញដឹកទំនិញ​បាន​ឲ្យដឹងថា​៖ពួកគាត់បានបង់ពន្ឋ័ចូលរដ្ឋ នៅក្រុងប៉ោយប៉ែតអស់​ហើយនិងមានវិក័យបត្រទៀត​ផង តែមិនដឹងជាយ៉ាងមិចបានជាគយចល័ត ចំណុចសាលាក្រហម ត្រូវ​ឲ្យបង់លុយហើយមិនចេញ​វិក័​យ​បត្រ​ទៀត បើមិនបង់គេនឹងចេញឡានដេញតាមទៀតផង។​

បើតាម​មន្រ្តីក្រៅរដ្ឋាភិ​បាលនៅ​ក្រុងប៉ោយប៉ែត​បានលើ​កឡើ​ងថា ទំនិញ​គេចពន្ធ​ និងទំនិញ​បង់ពន្ធមិន​គ្រប់​ត្រូវបាន​ក្រុមឈ្មួញ ធ្វើចរាចរណ៍​បែបអនាធិបតេយ្យផុត និងធ្វើ​ការ​ដឹកជញ្ជូនឆ្លង​កាត់ផ្លូវ​ជាតិ​លេខ០៥ ដើ​ម្បី​យកទៅចែកចាយ​ក្នុងខេត្តបន្ទាយមានជ័យ និងបន្តទៅ​ខេត្ត​ផ្សេងៗទៀត​។

ការដឹកជញ្ជូនរ​បស់ក្រុម​ឈ្មួញ ពួកគេសុទ្ធតែ​បានអះអាងថា បានបង់ប្រាក់​យ៉ាងសន្ធឹកសន្ធាប់​ទៅអោយលោក ធុច មករា មេគយ​ចល័តដែល​មានស្នាក់កា​រនៅផ្លូវជា​តិលេខ០៥ នៅចំណុច​សាលាក្រ​ហម ស្ថិតនៅ​ក្នុងភូមិថ្មី​ ឃុំសំរោង ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមិនមានចេញវិក័យបត្រ​ឲ្យឡើយ​។

ប្រភព​ចេញពីឈ្មួញ​រកស៊ី​ដឹកទំនិញដឹក​តាមរទះ,​ឡានកាំម៉ារី​,ឡានឃ្លប់,​និងឡានក្រុង​ពួកគាត់សុទ្ធតែ​បានអះអា​ងដូចគ្នាថា បាន​បង់ប្រាក់អោយក្រុមលោក ធុច មករា ពិត​មែនហើ​យការបង់​ប្រាក់នេះគឺ​យោង​ទៅលើ​ទំនិញតិចរឺច្រើ​ន។ក្រុមឈ្មួញបានបន្តទៀតថា ក្រុម​លោក ធុច មករា បាន​លាតទី​យ៉ាងវេង​អន្លាយដើ​ម្បីក្ដោបក្ដាប់ប្រមូល​យកប្រាក់ពីក្រុមឈ្មួញ ដោយគ្មាន​ការលើ​កលេងនោះទេ មានពេល​ខ្លះ ក្រុមមគាត់បានបើ​កឡានដេញចាប់ហូស​ទីកន្លែង​ដែលខ្លួនបានគ្រប់គ្រងទៀតផង។

ប្រភពដែ​លជិតស្និទនិង​លោក ធុច មករា បានទំលាយអោយដឹងថា ការដែលលោក ធុច មករា និងបក្សពួក​ហ៊ានចេញ​មុខធ្វើ​ព្យុះ ភ្លៀងបែបអនាធិបតិយ្យ​បែបនេះ គឺដោយសារតែមាន មេគយធំៗប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ជាខ្នងបង្អែកដ៏​រឹងមាំសំរាប់ធ្វើ​អោយក្រុមលោក ធុច មករា មេគយចល័ត​នៅលើ​ផ្លូវជាតិលេខ០៥ ប្រមូលយកប្រាក់ពីឈ្មួញបានយ៉ាងងាយស្រួល ដោយមិនខ្វាយ​ខ្វល់និងអ្វីឡើ​យ។

ប្រភពពីក្រុមឈ្មួញអា​ជីវករ​បាន​រិះគន់ចំៗ​ថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចរាល់​នៅ​ច្រក​ព្រំដែន​យ៉ាងណាក៏​ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃបាយ​ ថ្លៃទឹកសម្រាប់លោក ធុច មករា និង​បក្ខពួក​នោះដែរ ព្រោះនេះគឺ​ជាតំរូវការរបស់ពួកគាត់ កត្តាទាំងនេះអាចធ្វើ​អោយក្រុម​ឈ្មួញ​និង​អាជីវករ​ ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំងឡើ​ងៗ។

ដោយសារតែ​ស៊ូទ្រាំតទៅ​ទៀតលេងបានទើ​បក្រុ​ម​ឈ្មួញនិងអាជីករខាងលើ​ដែល​រង​ការគាបសង្កត់​ពី​លោក ធុច មករា និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ ​លោក  ឱម យ៉ិន ទៀង បើក​ការស៊ើបអង្កេត​ឲ្យស៊ីជម្រៅ​ទៅលើលោក  ធុច មករា និងបក្ខពួកផង ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗ​តាម​អំពើ​ចិត្ត​។

ទន្ទឹមនឹងនេះ​លោក អូន ព័ន្ធមុនីរ័ត្ន មិនគួរ​បណ្ដោយ​ឲ្យម​ន្ត្រីគយពុករលួយ​ដូចជា​លោក ធុច មករា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​នោះទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។ជុំវិញរឿងខាងលើនេះអង្គភាពគេហទំព័រភ្នំពេញអភិវឌ្ឍន៍មិនអាចសុំ​ការ​បំភ្លឺពីលោក ធុច មករា បានទេដោយទូរសព្ទ័ខលចូលមិនមានអ្នកលើក​៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់