Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អាជ្ញាធរ ពិសេសនាយខណ្ឌ័រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប គ្មានចំណាត់ការទៅលើ មេឈ្មួញដុះស្លែ ឈ្មោះធឹង ​លាងស្រេង ខណ:ដឹកជញ្ជូនឈើ យ៉ាងអណាធិបតេយ្យបំផុត ចេញពី​ខេត្តព្រះ​វិហារ​ មកស្តុប​ទុកនៅភូមិតាសៀម​ ស្រុកស្វា​យលើ
Wed,06 March 2019 (Time 09:18 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 448នាក់)


ខេត្តសៀមរាប៖បទល្មើ​សព្រៃឈើ​បានកើ​តមាន​ឡើង​យ៉ាងពេញបន្ទុកនៅក្នុងខេត្ត​សៀ​ម​រាប អា​ជ្ញាធរ​ពាក់ពន្ឋ័​មិន​ខ្វល់ សង្សយ័​បានលាភ​សក្ការៈពីមេឈ្មួញ​ហើយមើលទៅ​។

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ​ អ្នកសារព័ត៌មានយើង​បានចុះផ្តិតយ​ករូបភាព​ដែ​លឈ្មួញកំ​ពុង​តែដឹក​យកម​កស្តុបទុក​នៅចំណុច​ក្នុង​ភូមិតាសៀម ឃុំស្វាយលើ ​ស្រុក​ស្វាយលើ​ ខេត្តសៀមរាប ជាប់ប្រព្រំ​ប្រទ​ល់​ខេត្តព្រះវិហារដោយ​ឃ្លាត់ពីផ្នែករដ្ឋបាលព្រៃឈើប្រមាណ១០០ម៉ែត្រប៉ុណ្ណោះ​។

​​មន្រ្តីអង្ការ​ក្រៅរដ្ឋាភិ​បាលបានលើកឡើងថា​៖ឈ្មួញឈើ​ជាច្រើ​ន​ ពិសេសមេ​ឈ្មួញ​ដុះស្លែ​ឈ្មោះ​ ធឹង ​លាងស្រេង តែម្តងបានធ្វើ​ការដឹកជញ្ជូន​ទាំងយប់ថ្ងៃឆ្ល​ងកាត់តា​មសង្កាត់រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ស្វាយលើ​ រួចបន្តទៅចែកចា​យក្នុងខេត្តសៀមរាប​យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញ​ ពិសេស​នាយ​ផ្នែករ​ដ្ឋ​បាល​ព្រៃឈើ​ ស្រុក​ស្វាយលើ​តែម្តង​ គ្មានចំណាត់​ការឡើយ​ឬមួយក៏​ត្រូវថ្នាំ​សណ្តាំ​មេឈ្មួញ​ទាំងនោះទៅ​ហើយ។

​​គួរម្លឹកដែរថា​៖កាលពីយប់ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៩កន្លងទៅថ្មីៗនេះ​ មេឈ្មួញ ធឹង លាងស្រេង បានធ្វើ​កាដឹកជញ្ជូន​ឈើតាម​រថយន្ដ​ធំៗ​(វេអង)ចំនួន០៣​គ្រឿង​យកមកទំ​លាក់​ក្នុងដេប៉ូ ខេត្តសៀមរាបបាន​យ៉ាងរលូន។

ក្នុងនោះ​ពលរដ្ឋក្នុង​មូលដ្ឋាន​ខេត្តសៀមរាប​បាន​អោយដឹងដែរថា​៖មួយរយះពេលចុងក្រោយនេះ​ឈ្មួញ​បាន​សំរុកដឹ​កឈើ​ចេញពីខេត្តព្រះវិហារ​ យកមកលក់​និងចែកចាយក្នុងខេត្តសៀមរា​បស្ទើ​រៀ​ងរាល់យប់​ដោយ​គេសង្កេតឃើ​ញថា គ្មានស​មត្ថកិច្ចណាចេញមុខបង្រ្កាបអោយមានប្រសិទ្ធភាពនោះទេ។​

លោក ម៉ែន វុទ្ធី (ហៅធីឡយ)នាយ​សង្កាត់​រដ្ឋបាលព្រៃស្រុកស្វាយលើ​ ត្រូវបានគេដាក់​ការសង្ស័យ​ថា បានប្រមូលុយ​កប្រាក់ពីក្រុម​ឈ្មួញ​រ​កស៊ី​ឈើ​បែបពុករលួយបំផុបទើ​បធ្វើ​អោយឈ្មួញទាំង​នោះធ្វើការ​ដឹកជញ្ជូញ​បាន​ដោយសេរី។ប្រភព​ច្បាស់​ការមូយដែ​លចេញពីប្រជា​ពលរដ្ឋដឹកឈើ​ទៅធ្វើ​ផ្ទះ​តាមគោ​យន្ដកន្រ្តៃបា​នទំលាយ​អោយដឹងថា លោក ម៉ែន វុទ្ធី កន្លងទៅ​ជាច្រើនលើ​កច្រើ​នសា​រហើយ បានចាប់គោ​យន្ដដឹក​ឈើ​ពួកគាត់ ហើ​យបានតំរូវ​អោយបង់ប្រាក់ជាច្រើ​ន។

​ប្រភ​ពចេញពីមន្រ្តី​រដ្ឋបាលព្រៃឈើ​ក្នុងខេត្ត​សៀម​រា​បមួ​យរូប​បានបង្ហើប​ប្រាប់ថា​ លោក ម៉ែន វុទ្ធី បាន​លាត​ទីយ៉ាងវេងអន្លាយដើ​ម្បីក្ដោបក្ដា​ប់ប្រមូល​យ​កប្រាក់គ្រប់ទិស​ទីពីអ្នករកស៊ីឈើ​ និងបានបើ​កផ្លូវ​យ៉ាង​ស្រួលអោយមេឈ្មួញ​ ឈ្មោះ​ធឹង លាង ស្រេង ដំណើ​ការបានស្ទើ​រាល់យប់។

ប្រភ​ព​បន្តថា៖ការដែលលោក ម៉ែន វុទ្ធី ហ៊ានធ្វើអ្វីៗបានដូចសព្វ​ថ្ងៃនេះ គឺដោយសារមានការបើ​កដៃពី​លោក ម៉ុង ប៊ុនលឹម នាយខណ្ឌ័រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ជាអ្នកចាំជ្រុំជ្រេង​ទើបធ្វើ​អោយ​ការប្រមូលយកប្រាក់ពីឈ្មួញឈើ​បានដោយងាយស្រួល។

ប្រភព​បានបញ្ជាក់ទៀតថា៖លោក ទៀ គិម សុទ្ធមេមន្ទីក​សិកម្មខេត្តសៀមរា​បក៏បាន​ផលប្រយោជន៍ពី​ឈ្មួញឈើ​ដែរព្រោះកាលពីគាត់​នៅជានាយ​ខណ្ឌ័គឺគាត់ល្បី​ខាងពុករលួយខ្លាំង​ជាងគេចឹងហើយទើ​បគាត់បានក្ដោបក្ដាបយក​ប្រាក់​ឈ្មួញ​តាមរយះ លោក ម៉ែន វុទ្ធី ដើម្បីអោយឈ្មួញងាយស្រួ​លនិង​ដឹក​ឈើចូលក្នុងខេត្តសៀមរាប។

ក្នុង​នោះ​ដែរពលរដ្ឋរង់ចាំមើ​លថា តើឯកឧត្តមអ​ភិបាលខេត្តសៀមរាប និងលោក ឱម យិនទៀង ទេស​រដ្ឋ​មន្រ្តី​ ប្រធានអង្គភា​ពប្រឆាំ​ងអំពើ​ពុករលួ​យ ចាត់វិធានការ​យ៉ាង​ណាទៅ​លើ​លោក ម៉ង់ ប៊ុន​លិម និងលោកទៀ គិមសុទ្ធ ដែល​បាន​ប្រមូល​យកប្រាក់បែ​បពុករលួយ​ដូច្នេះ?​៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់