Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បទបញ្ជារបស់អភិបាលខេត្តសៀមរាបសាបដូចទឹកទន្លេ
Sat,13 April 2019 (Time 08:25 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 369នាក់)


ខេត្តសៀមរាប:មេឈ្មួញឈ្មោះ ធឹងលាងស្រេង នៅតែបន្តភាពល្បីល្បាញដឹកជញ្ជូនឈើទាំងកណ្ដាលថ្ងៃចូលក្នុងដេប៉ូខេត្តសៀមរាបដោយគ្មានញញើតនិងសមត្ថកិច្ចអ្វីឡើយ។

ជាក់ស្ដែងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នៅវេលាប្រហែលម៉ោង១០:00ព្រឹកប្រជាពលរដ្ឋបានរាយការណ៍ថាមានឡាន veongខ្នាតយក្សដឹកឈើចេញពីចំណុចខេត្តព្រះវិហារយកមកដាក់និងដេប៉ូខេត្តសៀមរាបបានយ៉ាងដោយរលូន។

សកម្មភាពខាងលើនេះត្រូវបានគេសង្កេតឃើញថាហាក់ពុំរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបនោះទេជាពិសេសគឺលោកទៀសីហាអភិបាលខេត្តសៀមរាបតែម្ដង។

ក្រុមអ្នកសារព័ត៌មានយើងបានរាយការណ៍ទៅលោកទៀសីហាអភិបាលខេត្តសៀមរាបអំពីបញ្ហារថយន្តខ្នាតយក្សខាងលើនេះដែរប៉ុន្តែលោកអភិបាលខេត្តបានមានប្រសាសន៍ថាសូមឲ្យអ្នកសារព័ត៌មានផ្ញើរូបភាពហើយនិងទីតាំងមកគាត់និងចាត់កម្លាំងឲ្យទៅចុះចាប់នៅនឹងកន្លែងភ្លាមហើយរូបភាពនិងឡានដឹកឈើនិងទីតាំងដេប៉ូទិញលក់ឈើត្រូវបានអ្នកសារព័ត៌មានយើងរាយការណ៍នឹងផ្ញើរូបភាពទៅលោកអភិបាលខេត្តភ្លាមៗ។

ទោះយ៉ាងណាក្រុមអ្នកសារព័ត៌មានយើងជាច្រើននាក់បានរង់ចាំមើលបទបញ្ជាក៏ដូចជាកម្លាំងរបស់អភិបាលខេត្តដែលបានបញ្ជាឱ្យចុះមកចាប់ដល់កន្លែងនោះគឺស្ងាត់ដូចចោរលួចសេះ
ហេីយការដាក់បទបញ្ជានេះត្រូវបានប្រជាពលរដ្ឋរិះគន់ចាំៗថាសាបដូចទឹកទន្លេ។

សូមបញ្ជាក់ផងដែលថាលោកទៀសីហាអភិបាលខេត្តសៀមរាបគាត់តែងតែយកស្តាយដដែលៗដើម្បីយកមកដោះសារជូនអ្នកសារពត៌មានយើងនិងមានការភូតភរលាក់អាថ៌កំបាំងដើម្បីការពារឈ្មួញរកស៊ីតែប៉ុណ្ណោះ។

លោកម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបគាត់តែងតែឆ្លើយដោះសារនិងការពារដើម្បីក្ដោបក្ដាប់ប្រមូលយកប្រាក់ពីឈ្មួញដាក់ហ៊ោប៉ៅរបស់ខ្លួនតែប៉ុណ្ណោះរបៀបស្តាយឆ្លើយដោះសារដែលពេញនិយមរបស់កាត់គឺតែងតែនិយាយថាឈើមានច្បាប់។

រីឯលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកខាងផ្នែកប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបវិញកន្លងទៅប្រជាពលរដ្ឋបានសង្កេតឃើញថាគឺគ្រាន់តែបញ្ចេញកម្លាំងយក្សដើម្បីកៀងត្រីឲ្យចូលទ្រូងតែប៉ុណ្ណោះ។

មេឈ្មួញធឹងលាងស្រេងពិតជាមានអំណាចយ៉ាងធំធេងក្នុងការក្ដោបក្ដាប់និងបញ្ជាទៅសមត្ថកិច្ចក្នុងខេត្តសៀមរាបទាំងមូលដើម្បីពង្រីកមុខរបររបស់ខ្លួនបានយ៉ាងងាយស្រួលនិងមានកិច្ចសហការពីសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន។

ដូច្នេះហើយទើបមានការអំពាវនាវពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានការស្នើឲ្យបន្ត្រីថ្នាក់លើជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយលោកអោមយិនទៀងមេត្តាចុះអង្កេតនិងស្រាវជ្រាវទៅលើមន្ត្រីពុករលួយមួយចំនួនក្នុងខេត្តសៀមរាបផង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់