Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ប្រជាពលរដ្ឋ និងសហគមន៍កំពេញ់ចាប់បានរថយន្តបង្កង់ជាច្រើនគ្រឿងត្រូវបានក្រុមទាហាននៅក្នុងកងពលលេខ 3 រំដោះទៅវិញបានដោយរលូន
Wed,01 May 2019 (Time 02:43 PM)
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 415នាក់)


ខេត្តព្រះវិហារ:

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិកំពេញ់ឃុំយាងស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍កំពេញ់នៅតែកើតឡើងយ៉ាងរាលដាល ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​។

ជាក់ស្ដែងនៅថ្ងៃទី 28 ខែមេសាឆ្នាំ 2019ត្រូវបានប្រជាពលរដ្ឋនិងប្រជាសហគមន៍ការពារព្រៃឈើបានរាយការណ៍មកថាក្រុមរបស់គាត់បានចាប់រថយន្តបង្កង់បានចំនួន 5 គ្រឿងក្នុងនោះមានទាំងអនុភូមិនិងមេសហគមន៍ចូលរួមផងដែរហើយក្រោយមកទៀតគឺក្រុមប្រជាពលរដ្ឋបានទេរាយការណ៍តាមទូរសព្ទទៅខាងបរិស្ថានដែលឈរជើងនៅហ្នឹងទីនោះដែរប៉ុន្តែគ្មាននរណាម្នាក់លើកទូរស័ព្ទរបស់ពួកគាត់នោះទេ។

ប្រភពបានបន្តថាទៀតថាក្រោយពេលចាប់រថយន្តខាងលើបានចំនួនប្រហែលជាកន្លះម៉ោងក្រោយមកមានអ្នកបញ្ជាតាមទូរស័ព្ទឲ្យអ្នកបើករថយន្តបង្កង់នោះកាប់ឈើទម្លាក់ចេញពីរថយន្តបង្កង់ហើយបើក រត់ចេញពីព្រៃពីកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋបាត់ទៅ។

ហើយបន្ទាប់មកទៀតមានឈ្មោះឆាយវ៉ាន់នីជាអ្នកផ្ដិតស្នាមមេដៃលើក្រដាសដើម្បីទទួលខុសត្រូវថាថ្ងៃក្រោយឈប់ចូលកាប់ព្រៃនៅក្នុងតំបន់ការពារនិងនៅក្នុងវាលស្រែរបស់ប្រជាពលរដ្ឋទៀតហើយ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ទៀតថារថយន្តបង្កុងទាំងនេះគឺជារបស់លោកឈិនវណ្ណីដែលមានតួនាទីជានាយរងកងពលធំលេខ 3ហើយរថយន្តនេះដែរគេសង្កេតឃើញថាតែងតែចូលមកកាប់ព្រៃក្នុងវាលស្រែប្រជាពលរដ្ឋនិងព្រៃសហគមន៍កំពេញ់ យ៉ាងអនាធិបតេយ្យបំផុត។

ប្រភពចេញពីមន្ត្រីយោធាដែលស្និទ្ធនឹងលោកឈិនវណ្ណនីនាយរងកងពលធំលេខ 3 បានលួចបង្ហើបដោយមិនបញ្ចេញឈ្មោះប្រាប់ថារថយន្តបង្កង់ទាំងនោះគឺជារបស់លោកឈិនវណ្ណីពិតប្រាកដមែនហើយលោកឈិនវ៉ាន់នីតែងតែប្រើកូនទាហានរបស់ខ្លួនដើម្បីចូលទៅក្នុងព្រៃសហគមន៍កំពេញ់និងព្រៃការពាររបស់ប្រជាពលរដ្ឋដើម្បីកាប់ឈើយកមកចូលរោងចក្រម៉ាស៊ីនរ៉ៃជ្រៀកដែលមានទីតាំងស្ថិតក្នុងកងពលលេខ 3 តែម្ដង។

ប្រភពនេះបានបន្តទៀតថាដោយសារតែលោកឈិនវ៉ាន់នីហ៊ានប្រើកូនចៅរបស់ខ្លួនដើម្បីឲ្យចូលទៅកាប់ព្រៃសហគមន៍របស់ប្រជាពលរដ្ឋនោះគឺដោយសារមានការបើកដៃពីលោកស្រីដឹកមេកងពលធំលេខ 3 តែម្ដងទើបលោកឈិនវណ្ណីហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ប្រភពចេញពីមន្ត្រីការពារសហគមន៍ព្រៃឈើកំពេញ់បានឲ្យដឹងដែរថា មន្ត្រី​បរិស្ថាន​មួយចំនួន​ប្រចាំ​នៅ​ស្នាក់ការ​ស្រុក​ជាំក្សាន្តនិងខេត្តព្រះវិហារតែងតែរក្សាភាពស្ងប់ស្ងាត់ដើម្បីប្រមូលយកប្រាក់ពីក្រុមជនល្មើសដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

បញ្ហានេះលោកោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក អៀសុខា ប្រធានមន្ទីបរិដ្ឋានខេត្តព្រះវិហារ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍យ៉ាងគគ្រឹកគគ្រេងនោះទេ ហើយ​បែរជា​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

មន្ត្រីការពារព្រៃឈើ សហគមន៍កំពេញ់និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្សសហគមន៍ក្នុង ភូមិកំពេញ់ ឃុំ យាងស្រុកជាំក្សាន្តនៅតែកើតឡើងយ៉ាងពេញបន្ទុកព្រោះ​មន្ត្រី​បរិស្ថាន ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្នាក់ការ​ក្នុងស្រុក​ជាំក្សាន្តនោះគឺគ្មានជនល្មើសណាអាចចូលកាប់ឈើនិងដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះភាពអសកម្មរបស់លោកអៀសុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និង​បក្ខពួក ក្នុងខណៈដែល​ព្រៃ​សហគមន៍ ជាំក្សាន្តក្នុងស្រុកជាំក្សាន្ត និងសហគមន៍គូលេនរង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកជាំក្សាន្ត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​សហគមន៍​ជាច្រើន​កន្លែង​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

កន្លងមកមានប្រភពខ្លះបានឲ្យដឹងថា​ដឹងថា មានមន្ត្រីបរិស្ថានក្នុងស្រុកជាំក្សាន្ត គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​និង​ដីព្រៃ​សហគមន៍ យ៉ាងរាលដាល ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕ដោយ:កញ្ញារស្មី

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់