Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក ផាត សុផាន់ណា មេនគរបាលអន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ដូង កំពុងរងការរិះគន់ថា អង្គុយយកលុយលើទឹកភ្នែករាស្រ្ត
Mon,27 May 2019 (Time 07:16 AM)
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 392នាក់)


ខេត្តបាត់ដំបង៖ តាម​សេចក្តីរាយ​ការណ៍ពីពលករខ្មែរឆ្លងដែនទៅប្រទេសថៃបានឲ្យដឹងថា លោក ផាត សុផាន់ណា មេនគរបាលអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិដូង  កំពុងបើកដៃឲ្យកូចចៅគាបសង្កត់ករយកថ្លៃធ្វើលិខិតឆ្លងដែន (border pass ) ថ្លៃហួសពីច្បាប់កំណត់ ដើម្បីយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន និងទុកចែកគ្នាធ្វើមានធ្វើបាន ដោយមិនខ្វល់ពីទុក្ខលំបាកពលរដ្ឋខ្មែរ និង មិនខ្វល់ពីបទបញ្ជារថ្នាក់លើសោះឡើយ  ។

ប្រភពពីពលរដ្ឋដែលរស់នៅក្នុង ស្រុក កំរៀង បានឲ្យដឹងថា លោក ផាត សុផាន់ណា មេប៉ុស្តិ៍នគបាលច្រកទ្វារអន្តរជាតិដូង ទើបទទួលបានតំណែងមិនទាន់បានប៉ុន្មានផងបែរជា ត្រូវបានមហាជនរិះគន់ថា កំពុងដើរតាមគន្លងចាស់់ លោក សៅ ប៊ុនរិទ្ធ (អតីតមេប៉ុស្តិ៍ប៉ូលីសច្រកទ្វារដូង)  គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនិយម ដែលសព្វថ្ងៃ គាត់រកចំណូលសេដ្ឋកិច្ចតាមរយៈធ្វើប័ណ្ណព្រំដែន និង​ ប្រភពចំណូលផ្សេងៗទៀត ក្នុង០១ថ្ងៃៗ រាប់មុឺន រាប់សែនបាត(លុយថៃ)។ តាមប្រភពច្បាស់ការបានឲ្យដឹងថា លោក ផាត សុផាន់ណា បានបើកដៃឲ្យកូនចៅរបស់ខ្លួន យកថ្លៃធ្វើលិខិតឆ្លងដែនមួយក្បាល តំលៃ២០ដុល្លារ រហូតដល់ ១០០០ បាត(លុយថៃ) ទៅ១៥០០បាត(លុយថៃ) ដែលការយកតំលៃហួសច្បាប់កំណត់នេះ បាននិងកំពុងល្មើសពីអនុក្រឹត្យលេខ៦៨ ។ដោយឡែកតាមប្រភពមួយទៀតបានឲ្យដឹងថា លោក ផាត សុផាន់ណា ក៏បានចាត់តាំងឲ្យមន្រ្តីក្រោមឱវាទអង្គុយចាំយកលុយពីកម្មករអូសរទេះ ដែលដឹកទំនិញផ្សេងៗចេញពីប្រទេសថៃចូលកម្ពុជាផងដែរ ។

ប្រភពបន្ថែមថា មន្រ្តីនគរបាលអន្តោរប្រវេន៍ដែលនៅកន្លែងបំពេញបែបបទចេញពីប្រទេស បានតម្រូវឲ្យពលករខ្មែរបង់លុយក្នុងម្នាក់ ៥០ (ហាសិបបាតលុយថៃ) ដើម្បីបំពេញបែបបទលើឯកសារឆ្លងដែន បើសំរាប់ពលករខ្មែរដែលមានប៉ាស្ព័រ មិនចង់ឈរតម្រង់ជួរ ហើយចង់លឿនវាយត្រាបែប ( វី អាយ ភី ) ត្រូវបង់លុយក្នុង០១នាក់ ចាប់ពី២០០ (ពីរយបាត) ទៅ ៣០០ (បីរយបាត) បើឈរតម្រង់ជួរតាមធម្មតា យកក្នុង០១នាក់ ១០០ (បាតលុយថៃ)។

តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា លោក ផាត សុផាន់ណា បានបើកដៃឱ្យពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។ ប្រភពបន្តថា លោក ផាត សុផាន់ណា មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង បានដាក់ពង្រាយកម្លាំងក្រោមឱវាទជាច្រើនទៀត ក្រោមការគ្រប់គ្រងរបស់ខ្លួនបើកច្រករបៀងមួយទៀត ដែលគេនិយមហៅ ថាច្រកស្វាយចេក(ដើមចាន់គីរី ) ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលកណ្តាលយប់ និង ទៀបភ្លឺរាប់រយនាក់ក្នុងមួយយប់ៗ ។


តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក ផាត សុផាន់ណា ដែលទើបនឹងឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​ថ្មីៗនេះរួចមក មិនទាន់អង្គុយកៅអីខ្លាញ់ឲ្យបានក្តៅគូថផងស្រាប់តែធុំក្លិនមិនសូវស្រួលឡើយ ខណៈដែលពលករខ្មែរចេញចូលទៅធ្វើការនៅ​ប្រទេសថៃ កំពុងរងការឈឺចាប់ក្តៅក្រហាយកាន់តែខ្លាំងឡើងៗជាមួយនឹងទង្វើរបស់លោក ផាត សុផាន់ណា ដែលកំពុងក្តោបអំណាច​យ៉ាងព្រហើន ល្មើសទៅ នឹងអនុក្រឹត្យលេខ៦៨ របស់រាជរដ្ឋាភិបាលនិង បទបញ្ជារក្រសួងមហាផ្ទៃក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល​បច្ចុប្បន្ននេះ លោក ផាត សុផាន់ណា ប្រើអំណាចជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​ ដើម្បីជម្រិតទារប្រាក់ពីពលករខ្មែរយ៉ាងចាស់​ដៃបំផុត​ នៅចំណុចច្រកដូងនេះ ដោយគ្មានញញើតកោតខ្លាចចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាក់ការស៊ើប​អង្កេតត្រួតពិនិត្យ និង ចាត់វិធានការពីភាពមិនប្រក្រតីនេះជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធ នឹង មន្ត្រីជំនាញដែលតែងតែយកលុយលើសពីលិខិតបទដ្ឋានតាមច្បាប់កំណត់និងរំលោភលើការផ្តល់សិទ្ធសេវាអនុគ្រោះដល់ប្រជាពលរដ្ឋ។

ដូច្នេះហើយទើបប្រជាពលករខាងលើបានសំណូមពរដល់ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ អគ្គនាយដ្ឋាននគរបាលអន្តរប្រវេសន៍ និង លោក ឪម​ យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវនូវទង្វើរបស់លោកផាត សុផាន់ណា ដែលថ្នាក់លើមិនគួរមើល​រំលងពីទង្វើរបស់នោះទេ ។

ជុំវិញរឿងរ៉ាវដូចខាងលើនេះ អង្គភាពគេហទំព័រ ភ្នំពេញ អភិវឌ្ឍន៍ បានស្វែងរកសុំការបំភ្លឺពី លោក ផាត សុផាន់ណា មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូងផងដែរ តែរហូតមកទល់និងស្មើនេះនៅមិនទានអាចសុំការបំភ្លឺបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ ។ ដូច្នេះអង្គភាពយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់