Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អាជីវករប្រាប់ថា បង់លុយមួយកន្លែង ( ៣០ ដុល្លា ) ឲ្យខណ្ឌដូនពេញ ទើបអាចលក់បានលើចំណីផ្លូវជាប់របងវត្តឧណ្ណាលោម
Do,16 Januar 2020 (Time 02:33 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 286នាក់)


ភ្នំពេញ÷ សព្វថ្ងៃនេះគេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករជាច្រើននាក់ បានយកដីចំណីផ្លូវជាប់និងរបងវត្តឧណ្ណាលោមធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ បង្ករអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះត្អួញត្អែរយ៉ាងខ្លាំងដោយសារវាបង្ករអោយមានកកស្ទះជារៀងរាល់ថ្ងៃពិបាកក្នុងការធ្វើដំណើរ ។

តាមប្រភពពីអាជីវករម្នាក់( សុំមិនបញ្ចេញឈ្មោះ ) បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ពួកគាត់អាចលក់ដូរបានរាល់ថ្ងៃនេះ គឺដោយសារពួកគាត់បានបង់ប្រាក់អោយទៅខណ្ឌដូនពេញក្នុងមួយកន្លែង៣០ដុល្លា ក្នុងមួយខែ។ អាជីវករបានបន្តថា ប្រសិនបើអាជីវករណាម្នាក់មិនបង់ប្រាក់អោយទៅខណ្ឌដូនពេញទេនោះ គឺមិនអាចលក់ដូរនៅលើដីចំណីផ្លូវបាននោះទេ ប្រាកដជាត្រូវដេញចេញមិនអោយលក់ដូរឡើយ ។ ប្រភពពីពលរដ្ឋបន្តថា ជារៀងរាល់ខែគឺតែងតែមានកំលាំងរបស់ខណ្ឌដូនពេញ ចុះមកប្រមូលលុយពីអាជីវករមួយកន្លែង៣០ដុល្លា មិនចាំបាច់ទៅបង់ដល់ខណ្ឌនោះទេ។ មហាជាច្រើនបានលើកឡើងថា ដោយសារតែអំនាចលុយបានធ្វើអោយមនុស្សមួយចំនួនភ្លេចតួនាទី ភ្លេចបំពេញភារកិច្ចជាមន្រ្តីល្អ សុខចិត្តអោយការងារ រឺ តំបន់របស់ខ្លួនរញ៉េរញ៉ៃ ដោយមិនខ្វល់អ្វីដែលប្រមុខថ្នាក់ដឹកនាំតែងតែបញ្ជារ រឺ ណែនាំឡើយ។

ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក សុខ ពេញវុធ បានប្រាប់សារព័ត៌មាន យើងកាលថ្ងៃទី១៤ថា លោកបានបញ្ជារអោយកំលាំងក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងខាងជំហៀងនិងខាងក្រោយវត្តឧណ្ណាលោម ២ ទៅ ៣សប្តាហ៍មកហើយ។ ម្យ៉ាងវិញទៀតនៅថ្ងៃទី១៤ ខែមករានេះ ក៏មានកំលាំងរបស់លោកកំពុងចុះរៀបចំសណ្តាប់ធ្នាប់ផងដែរ។ ដោយឡែកករណីដែលពលរដ្ឋចោទថា បានបង់លុយអោយទៅខាងខណ្ឌដូនពេញក្នុងមួយកន្លែង៣០ដុល្លាក្នុងមួយខែនោះ មិនមែនជាការពិតនោះទេ ។ ទោះបីជាមានការបកស្រាយយ៉ាងណាក្តី តាមប្រភពព័ត៌មានបានឲ្យដឹងថា អាជីវករនៅតែបន្តលក់ដូរនៅលើចំណីផ្លូវជាប់និងរបងវត្តឧណ្ណាលោមដដែល មិនមានអាជីវករណារុះរើចេញពីចំណីផ្លូវនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់