Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មេបនល្បែងឈ្មោះ (ធុច) នៅស្រុកមេសាងមានអំនាចខ្លាំងជាង លោកស្នងការខេត្តនិងអភិបាលខេត្តព្រៃវែង មែនទេទើបគ្មានអ្នកហ៊ានបង្រ្កាប
Fr,17 Januar 2020 (Time 01:28 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 62នាក់)


ខេត្តព្រៃវែង​៖​ មានសេចក្តីរាយការណ៍មកថា សង្វៀនបញ្ជល់មាន់ នឹង​ អាប៉ោងមួយកន្លែងស្ថិតនៅក្នុងភូមិអង្គ​ ឃុំ​អង្គ​សរ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ដែល​មាន​ម្ចាស់​ឈ្មោះ​ (ធុច) បានបើកលេងយ៉ាងសប្បាយ មិនដែលឃើញសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខទៅបង្រ្កាបឡើយ ។ មហាជនឡើកលើងថា តើបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង និង គោលនយោបាយទាំង៩ចំនុចដើម្បីភូមិឃុំុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សមត្ដកិច្ចភូមិ ឃុំ ស្រុក និង ខេត្ត ស្តាប់តាម និង យកទៅអនុវត្តន៍ដែរ រឺ ទេ ។


​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ បង្ក្រាប​ការ​ប្រើប្រាស់​ ជួញដូរ​គ្រឿងញៀន​ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​ ហេតុ​អ្វី​បានជា​សមត្ថកិច្ច​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ មិន​អាច​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ខាងលើ​បាន​?​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរដល់លោក ជា​ សុ​មេ​ធិ​ អភិបាលខេត្ត​ព្រៃវែង​ និង​ លោក ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្ត​ ដឹកនាំ​កម្លាំង​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ​ ធុ​ច​ នេះ​ ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ និង​ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះថា​ទីណា​មាន​ល្បែង​ តែងតែមាន​បទល្មើស​ ដូច​ជា​ លួច​ ឆក់​ ប្លន់​ ជាក់​ជា​មិន​ខាន​។​

​ពាក់ព័ន្ធ​ករណី​សង្វៀនបញ្ជល់មាន់​មានរបស់ឈ្មោះ ធុ​ច​ស្ថិតនៅក្នុងភូមិអង្គ ឃុំ​អង្គ​សរ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ នៅថ្ងៃទី១៦ ខែមករា​ ឆ្នាំ​២០២០​នេះ​ សារព័ត៌មាន​ ហ្រ្វាយដេ ដេលីញូ យើងមិនអាចសុំការពន្យល់ពីលោក ជា​ សុ​មេ​ធិ​ អភិបាលខេត្ត​ព្រៃវែង​ បាន​ទេ​ ព្រោះគ្មានលេខទូរស័ព្ទ។ ដោយដោយឡែកលោកឧត្តមសេនីយ៍ត្រី ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្តព្រៃវែង​ ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ​ ដោយសារសារព័ត៌មានយើងបានឆាយជាសំលេងដើម្បីសការបកស្រាយតាមប្រព័ន្ធវ៉ស់ស្អាប់(What app) សង្កេតឃើញថា បើកមើលហើយតែលោកស្នងការមិនឆ្លើយតបនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់