Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ចាប់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក ឆយ រដ្ឋនា ទៅសាលាដំបួងខេត្តបន្ទាយមានជ័យ
So,19 Januar 2020 (Time 01:15 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 432នាក់)


បន្ទាយមានជ័យ÷ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះនៅថ្ងៃអាទិត្យ ១០រោជ ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លទ្ធផលនៃការធ្វើអធិការកិច្ចគណកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពីបានទទួលបញ្ជារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អោយចុះស្រាវជ្រាវករណីកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើទារុណកម្មពលរដ្ឋរបួសយ៉ាងធ្ងន់ធ្ងរ និង ស្លាប់ម្នាក់ ករណីទំនាស់ដីធ្លី ។

នៅក្នុងសេចក្តីប្រកាសលទ្ធផល ក្រោយធ្វើអធិការកិច្ចគណកម្មការចំពោះកិច្ច បានរកឃើញថា : ១: នាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ពិតជាបានធ្វើទារុណកម្មលើពលរដ្ឋពិតប្រាកដម៉ែន។ អ្នកដែលធ្វើទារុណកម្មពលរដ្ឋទី១: លោកវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៥២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និង ទី២: លោកអនុសេនីយ៍ទោ ឆយ រដ្ជនា អត្តលេខ ១៩៧៣៩៩ មានមុខងារ:ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

២: ការធ្វេសប្រហែសក្នុងការអនុវត្តន៍តួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យអោយនៅជាមួយក្រុមក្មេងដែលកំពុងបន្សាបគ្រឿងញៀន និង បណ្តោយអោយក្មេងទងនោះវាយធ្វើបាបជនសង្ស័យ។ក្រោយពីការបញ្ជួនទៅកាន់ពន្ធនាគាត់តាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបួងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ (បានស្លាប់) ។

៣: ជាវិធានការនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ មន្រ្តីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនាយហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ បញ្ជួនទៅសាលាដំបួងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្នុងនោះផងដែរ មហាជនច្រើន បានអំពាវនាវដល់ថ្នាក់លើ គួរតែបន្ត បើកការស៊ើបអង្កេតរកជនដែលពាក់ព័ន្ធមួយចំនួនទៀត ដែលបានឃុបឃិតគ្នាលាក់បាំងការពិត និង បានធ្វើរបាយការណ៍ភូតភរកុហកសម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមរំលឹកថា នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋចំនួន៣នាក់ ១.ឈ្មោះ នូវ នឿន ២.ឈ្មោះ អាន សារូន ៣.ឈ្មោះ ហឹម គិរី តំណាងអោយប្រជាពលរដ្ឋ ១៥០គ្រួសារនោះបានប្ដឹងមនុស្ស៦នាក់ដោយចោទថាពីបទផ្សំគំនិតមនុស្សឃាត និងប្រើប្រាស់អំពើហិង្សាលើឈ្មោះ ទុយ ស្រស់ បណ្តាលឱ្យស្លាប់ ក្នុងអ្នកដែលរងបណ្ដឹងមានដូចទៅ៖

១.លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

២.លោកស្រី ចក់ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ

៣.លោក យឿន គង់ អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ

៤.លោក ជា ផល្លី ប្រធារដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ

៥.លោក ព្រិម សាលី ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ

៦.លោក បោន បុិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ជុំវិញករណីនេះ មហាជនជាច្រើនលើកឡើងថា ប្រសិនបើលោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី មិនម៉ែនជាមេក្លោងហេតុអ្វី លោកខិតខំបង្វែងដាននិងធ្វើហ៊ានធ្វើរបាយការណ៏កុហក់សម្ដេចក្រឡាហោម ស ខេង ថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់​ ​បានស្លាប់​ដោយ​ដាច់​ស្រា​ទៅវិញ ? ដូច្នេះសូមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ពិនិត្យតាមដាននិងចាត់វិធានការលើអភិបាលខេត្តរូបនេះនិងបក្ខពួកផង។ព្រោះថា អ្វីដែលកើតឡើង គឺលោក អ៊ុំ រាត្រី មានចេតនាបំបាក់ស្មារតីអ្នកតវ៉ារឿងដីធ្លី ដែលពោពេញដោយភាពមិនប្រក្រតីនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់