Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ហួសចិត្ត..! ការិយាល័យប្រៃសណីយ៍និងទូរគមនាគមន៍ស្រុកអន្លង់វែងត្រូវបានគេបោះបង់ចោល គ្មានមន្ត្រីចូលធ្វើការជិតមួយទសវត្សស្ទើតែក្លាយការិយាល័យសំរាប់ខ្មោច
Di,21 Januar 2020 (Time 02:36 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 329នាក់)


ខេត្តឧត្តរមានជ័យ÷ អាគាការិយាល័យប្រៃសណីយ៍និងទូរគមនាគមន៍ស្រុកអន្លង់វែង បច្ចុប្បន្នមានសភាពស្ងាត់ស្រងំនិងមានស្មៅដុះព័ទ្ធជុំវិញស្ទើដល់ដំបូលអាគារប្រៀបដូចជាការិយាល័យខ្មោច ដោយគ្មានមន្ត្រីនៅប្រចាំការឡើយ។

បើតាមអោយដឹងពីមន្ត្រីសាលាស្រុកម្នាក់បានបង្ហើបថា បន្ទាប់ ពីលោកលន់ សេងអតីតប្រធានការិយាល័យប្រៃស ណីយ៍ ស្រុកអន្លង់វែង ទទួលមរណៈភាពទៅការិយាល័ យ ខាងលើនេះត្រូវបានគេបោះបង់ចោលអត់មានមន្ត្រីចូលមកធ្វើការជាច្រើនឆ្នាំមកហើយ។ មិនដឹងថាឯកឧត្តប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានជ្រាបដែររឺយ៉ាងណា ហើយបើដឹងហើយគួរមានវិធានការយ៉ាងណា ចំពោះបញ្ហាមួយនេះ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បា ន រិះគន់ចំៗថា សំណង់អាគាការិយា ល័យប្រៃសណីយ៍ដែលជាសម្បត្តិរដ្ឋឯកជនដែនបានចណាយថវិកាជាតិខ្ទង់មុឺនដុល្លាក្នុងការសាងសង់ យក មក បោះចោលយ៉ាងដូច្នេះ ? ប្រភពបន្ត ថាតើមន្ត្រីដែលមាន ឈ្មោះបំរើការនៅក្នុងការិយាល័យមួយនេះសុីប្រាក់ ខែរដ្ឋបានដោរបៀបណា? បើមានតែឈ្មោះ តែគ្មានមនុស្សធ្វើការផងនោ។

ជុំវិញការចំណាយលុយជាតិខ្ជះខ្ជាយក្នុងការសាងសង់អាគារការិយាល័យ បោះចោលនិងផ្តល់ប្រាក់ខែអោយមន្ត្រីមនតឈ្មោអត់មនុស្ស(ឈ្មោះខ្មោច) ជាច្រើនឆ្នាំមកនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធជាពិសេសលោកស្រី ហ៊ូនសុភាព ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគម៍ខេតតឧតតរមានជ័យទើបគេអាចប្រព្រឹត្តបានយ៉ាងរលូនដូចច្នេះ។

ថ្លែងប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ លោកស្រី ហ៊ូន សុភាព ប្រធានមន្ទីរប្រៃស ណីយ៍ ទូរគមនាគម៍ ខេត្តឧត្តរមានជ័យបានបញ្ជាក់ថាការិយាល័យខាងលើិមិនមានការបោះបង់ចោលទេដោយមានមន្ត្រីធ្វើការនៅទីនោះរីឯប្រធានការិយាល័យស្រុកក៏អត់មានដែព្រោះមិនទាន់តែងតាំង ហើយចូលឆ្នាំថ្មីនេះលោកស្រីនិងមានវិធានកែលម្អរអោយស្អាតឡើងវិញ៕ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់