Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ឧក្រិដ្ឋជនព្រៃឈើប្អូនប្រុសលោកឧកញ្ញា ស្រ៊ុន ម៉េងលាង និងបក្សពួកចំនួន៧នាក់ ប៉ុនប៉ងធ្វើឃាតអ្នកការសែតម្នាក់ដើម្បីបំបិតមាត់តែសំណាងល្អមិនស្លាប់
Fr,31 Januar 2020 (Time 10:45 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 514នាក់)


ខេត្តឧត្តរមានជ័យ÷ លោក រ័ត្ន ផល្លា បំរើការនៅអង្គភាពកាសែត តាព្រហ្ម ត្រូវបានក្រុមឈ្មួញឈើមានគ្នា៧នាក់ ចោមរោមវាយប៉ុនប៉ងសម្លាប់ខណះពេលអ្នកកាសែតរូបនេះហ៊ានតាម ថតផ្តិតយករូបភាពអំពីសកម្មភាពដឹកឈើខុសច្បាបរបស់ពួកគេ។

បើតាមសេក្តីរាយការមកថានៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ មានរថយន្ត១គ្រឿងម៉ាកហាយឡេនដឺពណ៌ស្ករពាក់លេខភ្នំពេញ 2L 3670 បានដឹងជញ្ជូនឈើប្រភេទនាងនួនពេញប្រៀបចេញពីសរុកជាំក្សាន្តខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តសៀមដោយឆ្លងកាត់ខេត្តឧត្តរមានជ័យ តែមកដល់ចំណុចដីថ្មីស្ថិតភូមិអូរតាម៉េង ឃុំនិងស្រុក អន្លង់វែង ឡានខាងលើក៏ឈប់ហើយអ្នកការសែតជាជនរងគ្រោះទៅសួរនាំបំរុងថតស្រាប់តែមានរថយន្ត២គ្រឿងទៀតម៉ាក់ធុនត្រាពណ៌ខ្មៅពាក់ផ្លាកលេខ 8541 និង១គ្រឿងទៀតម៉ាកវីហ្គោពណ៌ត្រីអុីពាក់ផ្លាកលេខក្រសួងការពារជាតិ4162ទៅព័ទ្ធជនរគ្រោះនិងចាប់វាយសម្លាប់បំបិតមាត់តែសំណាងល្អមានរថយន្តអ្នកពត៌មានផ្សេងទៀតមកទាន់ទើបក្រុមជនសង្ស័យរំដោះឡានគេចខ្លួនបាត់ទៅ។

ក្រុមជនអន្ធពាលដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ទី១ឈ្មោះពន្លកថៅកែឈើដុះស្លែជាមេខ្លោងនិងត្រូវជាប្អូនប្រុសបង្កើតលោកឧកញ្ញាស៊្រុនម៉េងលាង។ទី២ឈ្មោះ ពេជ្រ ហួត(ហៅហួតក្បាលដែក)និងបក្សពួក៥នាក់ទៀតពុំបានស្គាល់ឈ្មោះ។

គូសបញ្ជាក់ថាឈ្មោះពន្លកនេះជាថៅកែរកសុីបទល្មើសឈើជាច្រើនឆ្នាំមកហើយមិនថាឈើលេខ២រឺឈើប្រណិតនោះឡើយគឺគេរកសុីកាន់ឆ្នាំ ហើយល្បីថាឈ្មោះនេះជាមន្ត្រីPMនៅខេត្តសៀមរាបទៀតផង។ពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យរងចាំមើលតើឧក្រឹដ្ឋជនព្រៃឈើដែលមានបុគ្គលិកលក្ខណៈជាជនអន្ធពាលប្អូនប្រុសលោកឧកញ្ញាស្រ៊ុនម៉េងលាងអាចគេចផុតពីសំណាញ់ច្បាប់ដែរឺទេ?។

ក្រោយពេលកើតហេតុនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះលោករ័ត្ន ផល្លា ជាជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកងរាជវុធហត្ថស្រុកអន្លង់វែងដើម្បីរកយុត្តិធម៌តាមនីតិវិធីផងដែ៕ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់