Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ស្រ្តីអាជីវករម្នាក់នៅផ្សារអគ្គ: (ផ្សារត្រី) គ្រាន់តែលក់ក្តាម១ចានដែកសោះ ត្រូវសន្តិសុខ ប្រើហឹង្សារបង្ករការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត
Do,30 Januar 2020 (Time 03:15 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 159នាក់)


ក្រុងប៉ោយប៉ែត÷ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សន្តិសុខផ្សារ និង ជាប្រជាការពារភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត បានវាយស្ត្រីអាជីវករលក់ក្តាមម្នាក់ផ្អើលពេញផ្សារអគ្គ: ឥលូវស្រ្តីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត រួចរាល់ហើយ ។

ស្រ្តីរងគ្រោះត្រូវបានគេដឹងថាមានឈ្មោះ ស៊ាន សេងលី អាយុ៣៣ ឆ្នាំ មានមុខរបរលក់ក្តាម នៅមុខផ្លូវចូលទៅផ្សារអគ្គ: ហៅ (ផ្សារត្រី) បច្ចុប្បន្នរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំនែកឯជបង្ករមានឈ្មោះ យ៉ាត យត ភេទប្រុស  ដែលត្រូវបានគេដឹងថា ជាប្រជាការពារភូមិប៉ាលិលេយ្យ១ ហើយត្រូវបានម្ចាស់ផ្សារអគ្គ:ជួលមកឲ្យការពារផ្សារ និង ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ។

តាមប្រភពពីក្រុមអាជីវករដែលជួលមុខផ្ទះរបស់ពលរដ្ឋលក់ដូរនៅតាមបណ្តោយផ្លូវចូលទៅផ្សារអគ្គ: ហៅ( ផ្សារត្រី ) បានប្រាប់អោយដឹងថា ពិតជាបានឃើញបុរសជាប្រជាការពារនោះបានប្រើហឹង្សាទៅលើស្រ្តីរងគ្រោះមែន ដោយយកច្រវ៉ាក់វាយ។ ក៏ប៉ុន្តែសំណាងល្អមានអាជីវករច្រើននាក់បាននាំគ្នាជួយចាប់ទាយសន្តិសុខទើបសន្តិសុខ (វាយចំតែដៃស្រ្តីរងគ្រោះ មិនមានរបួសធ្ងន់ធ្ងរនោះទេ តែជនរងគ្រោះប្រាប់ថា មានអការ:ឈឺក្នុងពោះ) បើសិនមិនមានអ្នកជួយហាមឃាត់ទេនោះមិនដឹងបែកក្បាលប៉ុន្មានថ្នេរនោះទេ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងបន្តថា ដំបួងឡើយប្អូនរបស់គាត់ បានបើកកង់បីដឹកក្តាមមួយចានដែកយកទៅឲ្យជនរងគ្រោះលក់នៅចំនុចកើតហេតុ លុះពេលទៅដល់ភ្លាមមិនទាន់បានលើកក្តាមចុះពីលើកង់បីផង ស្រាប់តែសន្តិសុខ( ជនបង្ករ) បានយកច្រវ៉ាក់មកចាក់កង់ម៉ូតូមិនឲ្យទៅណារួច ទើបបង្ករជម្លោះពាក្យសម្តីនិងឈានដល់ការប្រើអំពើហឹង្សារតែម្តង ។ ក្រុមអាជីវករប្រាប់ថា អ្នកណាៗក៏ដឹងដែរថា សន្តិសុខមួយរូបនេះ គឺមានអាកប្បកិរិយានិងគ្មានសុជីវធម៌ក្នុងការនិយាយស្តីនោះទេ ហើយតែងតែយកច្រវ៉ាក់ដើរចាក់ម៉ូតូណាដែលចតនៅតាមផ្លូវចូលផ្សារមិនថា ចត ទិញឥវ៉ាន់មួយភ្លែត រឺ ចតយូរនោះទេ ហើយបើចង់ឲ្យដោះសោរច្រវ៉ាក់វិញ លុះត្រាតែបង់លុយទើបដោះលែង។ ប្រភពបន្តថា បើសិនជាក្រុមសន្តិសុខផ្សារ ចាប់ត្រី ចាប់ មាន់ របស់ពួកគាត់ហើយ ទាល់តែម្ចាស់ត្រី និង ម្ចាស់មាន់នោះទៅបង់លុយចាប់ពី ២មុឺនរៀល ទៅ៤មុឺនរៀល ៥មុឺនរៀល ទៅតាមតិចរឺច្រើន ទើបអាចដោះលែងវិញ។

តាមប្រភពពីអាជីវករបន្ថែមថា ពួកគាត់លក់ដូរនៅតាមជញ្ចើមផ្លូវនិងមុខផ្ទះពលរដ្ឋសព្វថ្ងៃនេះ គឺដោយសារគ្មានទីផ្សារ ឬ កន្លែងលក់ ទើបពួកគាត់សម្រេចជួលមុខផ្ទះរបស់ពលរដ្ឋដែលនៅតាមបណ្តោយផ្លូវចូលទៅផ្សារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ អាជីវករបន្តថា បើមិនឲ្យពួកគាត់លក់ដូរនៅតាមបណ្តោយផ្លូវចូលទៅផ្សារអគ្គ:បន្តទៀត គួរណាម្ចាស់ផ្សារនិងអាជ្ញាធរភូមិ សង្កាត់ និង ក្រុង រកកន្លែងឲ្យគាត់លក់ផងទៅគឺចប់រឿងហើយ ។ ហើយម្យ៉ាងវិញទៀត ពួកគាត់បន្តថា បច្ចុប្បន្នពួកគាត់ពឹងផ្អែកជួលមុខផ្ទះពលរដ្ឋដើម្បីលក់ដូរ ដោះស្រាយជីវភាពគ្រួសារ បើមិនឲ្យពួកគាត់លក់បន្តទៀត ចឹងពួកគាត់មានតែធ្វើការចំណាកស្រុកទៅប្រទេសជិតខាង ធ្វើជាកម្មករសុីឈ្នួលគេ ! តែពួកគាត់មិនចង់ចំណាកស្រុកទៅធ្វើជាកម្មករលីសែងនោះទេ។

តែទោះជាយ៉ាងណាក៏ដោយមហាជននិងអាជីវករជាច្រើននាក់ កំពុងរង់មើលចំណាត់ការ រឺ នីតិវិធីរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ថាតើ អាចជួយរកយុត្តិធម៌ជួនស្រ្តីរងគ្រោះបានរឺអត់?  ។

ពាក់ព័ន្ធបញ្ហាដូចខាងលើសារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីម្ចាស់ផ្សារអគ្គ: ហៅ (ផ្សារត្រីបាននោះទេ) ព្រោះគ្មានលេខទូរស័ព្ទ។ អង្គភាពយើងរីករាយទទួលការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់