Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រីប៉ូច សុជា រងការចោទប្រកាន់ថាបានលេបត្របាក់ យកដីស្នាក់ការមុខព្រួញ អចន្ត្រៃយ៍ប្រចាំស្រុកជាំក្សាន្ត ចែកបក្សពួក និង លក់អោយឈ្មួញ យកលុយដាក់ហោប៉ៅខ្ទង់មុឺនដុល្លា
Fr,31 Januar 2020 (Time 11:09 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 248នាក់)


ខេត្តព្រះវិហារ÷ មានសេចក្តីរាយមកថា ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតប្រធានស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ការិយាល័យទី២ នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារ និង បច្ចុប្បន្នមានតួនាទីនាយរងអធិការកិច្ច
កងទ័ពជើងគោក ថាបានប្រើអំណាចរំលោភយកដីស្នាក់ការ ខាងលើចែកគ្នីគ្នា និង លក់យកលុយធ្វើមានធ្វើបានខ្លួនឯង។ 

បើយោងតាមប្រភពពីមន្ត្រីក្នុងស្រុកបានបង្ហើបថា ដីស្នាក់ការនោះមានទទឹងជាងមួយរយម៉ែត្រ (ជាង១០០m) ជាប់ថ្នល់កៅស៊ូ និង បណ្តោយពីរយ ម៉ែត្រ (២០០m) ត្រូវបានលោកផ្កាយ១រូបនេះយកធ្វើជាកម្មសិទ្ធបុគ្គលលក់អោយឈ្មួញយ៉ាងរំភើយដោយគេព័ទ្ធរបងយកស្ទើជាន់បង្គោលដងទងជាតិទៅហើយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើដែលដឹងពីប្រវត្តិីនោះថាដីស្នាក់ការខាងលើគេកាត់លក់និងចែកគ្នាតាំងពីជំនាន់លោក ប៉ូច សុជា នៅគ្រប់គ្រងមកម្លេះ ។ តែ!ទើបតែបែកធ្លាយពេលថ្មីៗនេះក្រោយពីគេធ្វើរបងព័ទ្ធកំណត់ព្រំ ពលរដ្ឋបន្តថាមិននឹកស្មានដល់ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ (ដឺបេ) ខាងលើដែលជាសម្បត្តិរដ្ឋឯកជនរបស់ក្រសួងការពារជាតិត្រូវបានរំលោភយកក្រោមស្នាដៃលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អញ្ចឹងសោះ។ឥឡូដីនោះនៅសល់ទទឹងតែជាងដប់ម៉ែត្រ (ជាង១០m) និង បណ្តោយជាងហាសិបម៉ែត្រ (ជាង៥០m) ប៉ុណ្ណោះ ក្រៅពីនេះគេលក់អស់ហើយ។

ចំពោះករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងស្ថាប័នការិយាល័យ ទី២ នៃកងទ័ពជើងគោក (ដឺបេ) ទើបគេអាចប្រព្រឹតបានយ៉ាងរលូនបែបនេះ។
 
ជុំវិញការចោទប្រកាន់ខាងលើលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជាអតីតៈប្រធានស្នាក់ការ (ដឺបេ) ប្រចាំទិសព្រះវិហារបានអោយភ្នាក់ងារយើងដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះថា ដីនោះលោកមិនបានពុះលក់រឺចែកគ្នាទេ គឺ ឯកឧត្តម ដុំ ហាក់ អតិតមេ (ដឺបេ) កងទ័ពជើងគោកបច្ចុប្បន្ន (ស្លាប់) ជាអ្នកបែងចែកអោយមន្ត្រីក្រោមឱវាទខ្លះ និង អោយកូនក្មួយគាត់ខ្លះ ។

ចំណែក គុយ សាវ៉ាត់ ប្រធាន(ដឺបេ) មណ្ឌល៤ (ភូមិភាគ៤) បានថ្លែងថាបញ្ហានេះលោកអត់បានដឹងទេព្រោះលោកទើបតែទទួលតពីអតីតៈមេមុនគេប្រគល់ដីស្នាក់ការអោយតែដប់ប្រាំពីរម៉ែត្រប៉ុណ្ណោះ(១៧ម៉ែត)៕សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការ នគរបាលវរ:ការពារព្រំដែនគោកលេខ 911 មិនខ្លាចថ្នាក់លើ ហ៊ានយករថយន្តកងវិស្វកម្មជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដឹកអាចម៍ដីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលខេត្តត្បួងឃ្មុំ ដកកាំបាញ់នារីម្នាក់ផ្អើលអស់អ្នកស្រុក (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុរសម្នាក់នេះ បើបងប្អូនបានឃើញជួយរាយការណ៍និងមានមានសារគុណជូន (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរលោក អនុសេនីយ៍ឯក វុទ្ធី វណ្ណថា ត្រូវបានថ្នាក់លើតែងតាំងជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថា យោធាសឹករងស្រុកអន្លង់វែងកំពុង កំពុងលេង០៣សន្លឹក ឆ្អិនភ្នែក (ភ្នំពេញអភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់