Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ឆេះផ្ទះ​ពលរដ្ឋ​១៥១ខ្នង ​ខ្ទេចគ្មានសល់នៅរាជធានីភ្នំពេញ
Mo,06 Januar 2020 (Time 01:47 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 279នាក់)


រាជធានីភ្នំពេញ​៖​សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ លំនៅស្ថាន​ប្រជាពលរដ្ឋ​នៅ​អម​តាមផ្លូវ​រថភ្លើង​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​១៥១​ខ្នង ​សមត្ថកិច្ច​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦​ខែមករា ​ឆ្នាំ​២០២០ ​នៅតាម​ផ្លូវ​រថភ្លើង ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​
​លំនៅស្ថាន​ពលរដ្ឋ​នៅ​អម​តាម​ផ្លូវដែក​ខាងលើ​សុទ្ធតែ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ គ្មាន​សណ្តាប់ធ្នាប់ ​ខណៈដែល​ទ​ទួល​រង​គ្គិ​​ភ័យ​ឆាបឆេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញទៅ​អន្តរាគម​ន៍​។​ក៏ប៉ុន្តែ​ផ្លូវ​តូច​ច​ង្អៀត ​រថយន្ត​ចូល​មិន​រួច ​ភ្លើង​ឆេះ​ខ្លាំង​សន្ធោសន្ធៅ​អស់​រយៈពេល​ច្រើន​ម៉ោង​ ឆេះ​អស់​១៥១​ខ្នង​ទាំងស្រុង​តែម្តង ។​


តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​គាត់​ជា​អ្នកធ្វើ​នំ​លក់​ផ្ទះ​ជាប់​នឹង​ផ្ទះ​ឆេះ​ដំបូង​គេ​ថា រូបគាត់​កំពុងតែ​ធ្វើ​នំ​ ស្រាប់​តែមាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ខាងក្រោយ​ផ្ទះ​លក់​បាយ​ គាត់​ក៏​រត់​ចេញមក​ខាងក្រៅ​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​។​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជា​ច្រើន​គ្រឿង​មក​បាញ់​ពន្លត់​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ពាក់ព័ន្ធ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ​មិនមាន​មនុស្ស​រងរបួស​នោះទេ​ ដោយ​រង​ការខូចខាត​សម្ភារ​មួយចំនួនធំ​ និង​ផ្ទះ​ប្រជាព​រដ្ឋ​១៥១​ខ្នង​ជាង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។​សមត្ថកិច្ច​បានបញ្ជាក់​ថា ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ច​ន្ត​អគ្គិសនី​ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៤១​គ្រឿង​និង​ប្រើប្រាស់​អស់​ទឹក​៤១​ឡាន​ អគ្គិភ័យ​ក៏​រលត់ទៅវិញ​ទាំងស្រុង​នៅ​ម៉ោង​៣​និង​១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់