Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ពលរដ្ឋចោទថា អ្នកស្រី លី ម៉ារី បានចាក់ដីលុបស្រះបន្សល់ទុកតាំងពីឆ្នាំ១៩៧០ ក្បែផ្ទះឯកឧត្តម អ៊ុំ រាត្រី យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
Do,09 Januar 2020 (Time 10:48 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 113នាក់)


បន្ទាយមានជ័យ÷ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ អង្គភាពសារព័ត៌មាន យើង បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ចាប សារុន អាយុ៥០ ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គាត់បានអោយដឹងថា អ្នកស្រី លី ម៉ារី ដែលត្រូវបានគេស្គាល់ថា បច្ចុប្បន្នជាម្ចាស់ផ្សាររ៉ា ស្ថិតនៅក្រុងប៉ោយប៉ែត បានកំពុងចាក់ដីលុបស្រះដែលបន្សល់ទុកតាំងពីសម័យឆ្នាំ១៩៧០ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឃុបឃិតគ្នាជាប្រព័ន្ធលួចធ្វើប្លង់កាន់កាប់ដីរបស់គាត់និងប្រជាពលរដ្ឋមួយចំនួនទៀត។ ទីតាំងលុបរំលោភយកដីស្រះនេះស្ថិតនៅក្បែរផ្ទះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ចាប សារុន បានបន្តថា ដំបួងឡើយនៅឆ្នាំ១៩៩១ គាត់និងគ្រួសាររបស់គាត់ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតបានមកនាំគ្នាមករស់នៅលើចំនុចបន្ទាយសេអុីកាត់ (កាត់៤) និងបានកាន់កាប់ព្រមទាំងអាស្រ័យផលលើដីប្រហែលជាង១រ៉ៃ លុះក្រោយមកបានបរិច្ចាគអោយទៅឈ្មោះ ទិត្យ លេក ដែលត្រូវជាប្តីរបស់អ្នកស្រី លី ម៉ារី ចំនួន១រ៉ៃដើម្បីសាងសង់សាលារៀន។ លោក ចាប សារុន បន្តថា លុះក្រោយមកអត់ឃើញមានការសាងសង់សាលារៀននោះទេ បែរជានៅឆ្នាំ១៩៩៨ លោក ទិត្យ លេក លួចឃុបឃិតគ្នាទៅធ្វើលិខិតកាន់កាប់ដីមួយនេះយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ ហើយថែមទាំងទិញដីពីពលរដ្ឋមួយចំនួនបន្ថែមទៀត និងរំលោភយកពីពលរដ្ឋមួយចំនួនទៀតផងដែរ ដោយបច្ចប្បន្នសរុបផ្ទៃដីនៅក្នុងប្លង់ដីរបស់អ្នកស្រី លី ម៉ារី មានទំហំរហូតដល់ទៅ១៣០០០ម (មួយមុឺនបីពាន់ម៉ែត្រការ៉េ) ដោយក្នុងនោះគឺរំលោភយកទាំងដីស្រះ និង ដីរបស់គាត់មួយចំនួនទៀតផងដែរ ។ លោកបន្តថា បច្ចុប្បន្នដីដែលប៉ះជាមួយពលរដ្ឋមួយចំនួនគឺបានដោះស្រាយតាមគោលនយោបាយរួចរាល់ហើយនៅឡើយតែខាងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះដែលអ្នកស្រី លី ម៉ារី មិនទាន់ដោះស្រាយអោយសមស្របទៅតាមតំលៃដែលគាត់ចង់បាន។

ជុំវិញរឿងរ៉ាវដូចខាងលើនៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ដដែល អ្នកស្រី លី ម៉ារី បានអនុញាតអោយសារព័ត៌មាបយើងចូលទៅជួបនៅស្នាក់ការរបស់គាត់នៅក្នុងផ្សាររ៉ា។ ក្នុងនោះអ្នកស្រីបានអះអាងថា មិនពិតដូចការចោទប្រកាន់នោះទេ ហើយដីទាំងនោះរួមទាំងដីស្រះដែលគាត់បានកំពុងបញ្ជារគ្រឿងចាក់អោយចាក់ដីលុបនោះ គឺជាដីស្របច្បាប់របស់គាត់ព្រោះថា គាត់មានប្លង់ដីកាន់កាប់ត្រឹមត្រូវ ហើយដីនោះមិនមែនលោក ចាប សារុន ជាអ្នកបរិច្ចាគផងដែរ។ ដោយឡែកអ្នកស្រីបានអះអាងថា គឺលោក ចាប សារុន និងបក្សពួកទេជាអ្នកទៅសង់លំនៅដ្ឋានបំពានលើដីរបស់គាត់ ហើយម្យ៉ាងវិញទៀតផ្ទះនិងដែលកំពុងមានទំនាស់ជាមួយលោក ចាប សារុន ដែលមិនទាន់ដោះស្រាយនោះ គឺអ្នកស្រីកំពុងតែរង់ចាំសាលក្រមអនុវត្តន៍រុះរើតែប៉ុណ្ណោះ គឺអ្នកស្រីមិនដោះស្រាយអោយនោះទេ ព្រោះដីនោះជាដីរបស់អ្នកស្រី។

ទោះបីជាមានការបកស្រាយរវាងភាគីទាំងសងខាងយ៉ាងណាក៏ដោយ សូមអំពាវដល់ឯកឧត្តម អ៊ុំ រាត្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតគួរតែបើកការស៊ើបអង្កេតអោយបានសុីជម្រៅថា ដីនោះមានបញ្ហាអ្វី និងអ្នកណាជាម្ចាស់ដីយ៉ាងពិតប្រាកដដើម្បីផ្តល់នូវភាពយុត្តិធម៌ជួនជនរងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការ នគរបាលវរ:ការពារព្រំដែនគោកលេខ 911 មិនខ្លាចថ្នាក់លើ ហ៊ានយករថយន្តកងវិស្វកម្មជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដឹកអាចម៍ដីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលខេត្តត្បួងឃ្មុំ ដកកាំបាញ់នារីម្នាក់ផ្អើលអស់អ្នកស្រុក (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុរសម្នាក់នេះ បើបងប្អូនបានឃើញជួយរាយការណ៍និងមានមានសារគុណជូន (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរលោក អនុសេនីយ៍ឯក វុទ្ធី វណ្ណថា ត្រូវបានថ្នាក់លើតែងតាំងជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថា យោធាសឹករងស្រុកអន្លង់វែងកំពុង កំពុងលេង០៣សន្លឹក ឆ្អិនភ្នែក (ភ្នំពេញអភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់