Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Do,20 Februar 2020 (Time 10:10 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 199នាក់)


កណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែកចាយគ្រឿងញឿនដ៏សកម្មប្រចាំក្រុងតាខ្មៅ នោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទី៣ឈ្មោះ ហង់ ស្រីការ ភេទស្រីអាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ ធំ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយនិងថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿងម៉ាកNOKIAអិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Suzuki nexពណ៌ទឹកក្រូចពាក់ផ្លាកលេខ 1HQ-4031 លុយចំនួន៤៩,០០០រៀល និង កាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១។

លោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀនៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ CPC NEWS ថា មុនពេលកើតហេតុកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ រហ័សនាម ក្រុមស្រមោច និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តាមបណ្តាយផ្លូវជាតិលេខ២ ។

ពេលមកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចក៏នាំមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះនីម ម៉ានិតបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះទួត សុវណ្ណពិសិដ្ផ ដែលកុំពុងស្នាក់នៅក្នុងបន្ទប់១១០ផ្ទះសំណាក់ឈ្មោះបែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមៗលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការណ៌ពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ផនឹងឈ្មោះ ហង់ ស្រីការបញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផបានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាលឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លាដើម្បីលក់បន្ត។

ចំពោះជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនីតិវិធីច្បាប់៕ ប្រភព: CPC

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់