Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប
Mo,24 Februar 2020 (Time 11:53 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 228នាក់)


បន្ទាយមានជ័យ÷ សព្វថ្ងៃនេះគេសង្កេតឃើញថា បទល្មើសព្រៃឈើកើតមានយ៉ាងពេញបន្ទុក ដឹកជញ្ជូនពីបណ្តាខេត្តផ្សេងៗ ចូលមកចែកចាយតាមសិប្បកម្មឈើក្នុងក្រុងប៉ោយប៉ែត ខណ:អាជ្ញាធរ ខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ មិនអើរពើ។ តើអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ  បានលាភសក្ការៈពីសិប្បកម្មឈើ រឺ យ៉ាងណា ទើបមិនបង្រ្កាប។ តាមប្រភព បានឲ្យដឹងថា ឈើដែលដឹកមកពីបណ្តាខេត្តនានា ចូលមកចែកចាយតាមសិប្បកម្មឈើនៅក្នុងក្រុងប៉ោយប៉ែតនេះ គឺដើម្បីយកមកកែច្នៃជាគ្រឿងសង្ហាររីម ដាក់តាម បុរី ។


តាមការជាក់ស្តែង នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សារព័ត៌មានជាច្រើនអង្គភាព រួមសហការជាមួយ អង្គការ ការពារ និង អភិរក្ស សត្វ-ព្រៃឈើ ជលផលកម្ពុជា បានចុះមកដល់ទីតាំងសិប្បកម្មឈើមួយកន្លែង (ដែលមិនស្គាល់អត្តសញ្ញាណម្ចាស់ ) ស្ថិតនៅជាប់ផ្សារ ហ៊ុយ ឡេង ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរ គេសង្កេតឃើញថា ក្នុងសិប្បកម្មមួយនេះ មានផ្ទុកឈើប្រណីត យ៉ាងច្រើន កកកុញ។

បន្ទាប់មកមន្រ្តីអង្គការ ការពារ និង អភិរក្សសត្វ- ព្រៃឈើ ជលផលកម្ពុជា ប្រចាំនៅខេត្តបន្ទាយមានជ័យ បានទូរស័ព្ទទៅលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា ថាកំពុងជាប់រវល់ការងារ រីឯព្រះរាជអាជ្ញារង លោក តេង សាម៉ៃ បានប្រាប់ថា គាត់កំពុងទៅភ្នំពេញ ។ លោក ពៅ រី បានខលទៅឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលខេត្ត បានឲ្យទាក់ទងទៅលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ។ ពេលនោះលោក គាត ហ៊ុល បានប្រាប់ថា ចាំរាយការទៅជំនាញឲ្យចុះមកមើល ។ តាំងពីព្រឹករហូតមកទល់និងល្ងាចថ្ងៃដដែល នៅមិនទាន់ឃើញ សមត្ថកិច្ចពាក់ព័ន្ធណាចេញមុខ មកត្រួតពិនិត្យ រឺ បង្រ្កាបឡើយ។ បន្ទាប់មកទៀតមន្រ្តីអង្គការ បានទាក់ទងទៅលោក ចាប សុផារិទ្ធ ស្នងការរងទទួលផែនបង្រ្កាបបទល្មើសសេដ្ឋកិច្ច រាយការណ៍ពាក់ព័ន្ធ និង សិប្បកម្មឈើកែច្នៃគ្មានច្បាប់មួយនេះ លោក បានប្រាប់ថា ចាំសុំគោលការពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យសិន។ ចំនែកឯ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ គឺមិនអាចទាក់ទងបាននោះទេ ។

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ស្មើនេះ ពុំឃើញ អាជ្ញាធរ រឺ សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត និង ខេត្តបន្ទាយមានជ័យ ណាមួយចុះបង្រ្កាបទីតាំងកែច្នៃឈើខុសច្បាប់មួយនេះឡើយ។ រហូតមកទល់និងម៉ោងជាង៧ យប់ថ្ងៃដដែល ស្រាប់តែក្រុមសិប្បកម្មឈើមួយនេះ បានជេរប្រមាថមកលើអ្នកសារព័ត៌មានដោយប្រើពាក្យអសុជីវធម៌យ៉ាងធ្ងន់ៗ ថា ពួកហែង អាឆ្កែ ផងដែរ ។ តើក្រុមសិប្បកម្មកែច្នៃឈើមួយនេះមានអ្នកណានៅក្រោយខ្នងទើបខ្លាំងម្ល៉េះ គ្មានអ្នកហ៊ានបង្រ្កាប? ហើយចំណែកឯឈើជាច្រើនម៉ែត្រគីបនៅក្នុងសិប្បកម្មមួយនេះជារបស់លោកធំណា រឺ ឧកញ៉ាណាខ្លះ ?

មហាជនជាច្រើន កំពុងងឿងឆ្ងល់ថា តើសិប្បកម្មឈើ មួយនេះ មានខ្សែ មានខ្នងធំប៉ុនណា រឺ បែកចែកអោយអាជ្ញាធរ ពាក់ព័ន្ធ ប៉ុន្មានទៅ ទើប គ្មានស្ថាប័នពាក់ព័ន្ធណា ហ៊ានចេញមុខមកបង្រ្កាបយ៉ាងដូច្នេះ?



មហាជនជាច្រើន សូមអំពាវដល់ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម  សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន  មេត្តា ចាត់វិធានការជាបន្ទាន់ផងចុះ ចំពោះសិប្បកម្មគ្មានច្បាប់មួយនេះ និង សិប្បកម្មខុសច្បាប់ មួយចំនួនទៀតក្នុងក្រុងប៉ោយប៉ែត ដើម្បីការពារនិងកាត់បន្ថយ ការវិនាសហិនហោចព្រៃឈើក្នុងប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់