Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ...
Mo,10 Februar 2020 (Time 09:56 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 206នាក់)


ខេត្តព្រះវិហារ÷ បនល្បែងសុីសង ប្រជល់ មាន់ អាប៉ោងនិងយូគីមួយកន្លែងស្ថិតនៅភូមិសែនតេជៈឃុំមរកតស្រុកជាំក្សាន្ត ត្រូវបានកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកកែវ ចំរើនស្នងការនគរបាលរងខេត្តព្រះវិហារនិងមានការសម្របសម្រួលពីលោកទី សុណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារចុះបង្រ្កាប និង រឹបអូសវត្ថុតាងមួយចំនួនដូចជារថយន្តចំនួន ១២ គ្រឿង ម៉ូតូ ១៣គ្រឿង មាន់ ជល់ ៣០ ក្បាល ដើមកញ្ឆា១០ដើម និង សម្ភារៈល្បែងផ្សេងទៀត។

ម្ចាស់ទីតាំងបនល្បែងដុះស្លែខាងលើត្រូវបានគេស្គាល់ជាមេបញ្ជារការរងយោធាកងពលធំលេខ៣ថ្នាក់ឧត្តមសេនីយ៍ទោឈ្មោះដួង ពេជ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាប់បនល្បែននេះក្រុមការងារបានប្រើពេលចំនួន២ថ្ងៃគឺថ្ងៃទី ៦ រហូតដល់៧ខែគុម្ភៈឆ្នាំ ២០២០ ដើម្បីប្រម៉ូលវត្ថុតាមមក ដល់ ស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ក្រុមអ្នកញៀនល្បែងទាំងនោះមិនត្រូវបានឃាត់ខ្លួនឡើយដោយពួកគេដឹងខ្លួនមុននិងដាក់មេប៉្រូចបាទជើងសរព្រៀតរៀងៗខ្លួន។

ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារកំពុង រងចាំមើលតើលោកផ្កាយ២ ដួង ពេជ ដែលជាអ្នកផ្តល់ទីតាំងនិងជាថៅកែបនល្បងរូបនេអាចគិចផុតពីសំណាញ់ច្បាប់ដែររឺទេ?។

ជុំវិញការបន្តនីតិវិធីខាងលើភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីកែវ ចំរើនស្នងការរងទទួលផែនព្រហ្មទណ្ឌបានទេនៅរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២០នេះដោយទូរសព្ទខលអត់ចូលចំណែកលោកឧត្តមសេនីយ៍ទោដួង ពេជបានបដិសេធថាទីតាំងល្បែងខាងលើមិនមែនជាកម្មសិទ្ធរបស់លោកទេ លោកបន្តថាកាលពីមុខលោកបើកលេងមែនតែឥឡូវឈប់ហើយ ៕ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្តាល និង បក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្មាស់គេណាស់..! លោក ដួង ពេជ មានឋានន្តរស័ក្តិផ្កាយ០២ តែបែរជាក្លាយខ្លួនជាមេបនល្បែង ទង្វើបែបនេះលោកឧត្តមសេនីយឯក ស្រី ឌឹក គួរធ្វើយ៉ាងណា? (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

កុំថាឡើយពលរដ្ឋធម្មតារត់ សូម្បីតែលោកផ្កាយ០២ ដួង ពេជ មេបញ្ជាការរងកងពលធំលេខ៣ ក៏រត់បាតជើងសព្រាតដែរ... (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់