Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ដីអតីតៈមូលដ្ឋានយោធាវរៈការពារព្រំដែនលេខ៤០៤ និង ដីព្រៃរបស់រដ្ឋចំនួនជាង១០០០ហិចតា លោកវរះសេនីយ៍ឯក សៀ រឿន ជ្រកក្រោមស្លាកក្រសួងការពារជាតិដើម្បីអភិវឌ្ឍន៍គ្រួសារកងទ័ព
Di,10 März 2020 (Time 12:58 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 378នាក់)


ខេត្តព្រះវិហារ÷  សកម្មភាពយកគ្រឿងចក្រប្រភេទ(អេសស្កាវទ័រ) ឈូសឆាយដីព្រៃរាប់ពាន់ហិចតានៅតែបន្តដែលស្ថិតភូមិឈើទាលគងឃុំស្រុកជាំក្សាន្តយ៉ាងអនាធិបតេយ្យជ្រកក្រោមលេសអភិវឌ្ឍគ្រួសារកងទ័ព។

បើយោងតាមរបាយការណ៍មួយបានបញ្ជាក់ថាដីទីតាំងខាងលើជាដីអតីតៈមូលដ្ឋានយោធាគ្រប់គ្រងដោយវរៈសេនាតូចការពារព្រំដែនលេខ៤០៤និងបានស្នើសុំដីទៅប្រមុខរាជរដ្ឋាភិបាលចំនួន១៣៨៦ហិចតាដើម្បីចែកជូនគ្រួសារកងទ័ពដោយមានផលប៉ះពាល់ដីនោះបានប្រគល់ទៅប្រជាពលរដ្ឋវិញចំនួន ២៦១ ហិចតានៅសល់១១២៥ហិចតាជាចំណែកខាងយោធា។

ក្រោយមកវរៈលេខ៤០៤ក៏ប្តូមកជាវរៈសេនាតូចលេខ ៣៧៥ គ្រប់គ្រងដោយកងពលតូចលេខ៧នាពេលកន្លងទៅ ហើយបច្ចុប្បន្នវរះមួយនេះប្តូមកវរៈសេនាតូច លេខ៣៨៥ស្ថិតនៅក្រោមការគ្រងគ្រងកងពលតូចលេខ៨វិញម្តង។

បើយោងតាមមន្ត្រីយោធាតូចតាចបានលួចខ្សឹបប្រាប់ថាដីចំនួន១១២៥ហិចតាដែលស្នើសុំថ្នាក់លើថាទុកចែកជូនគ្រួសាកងទ័ពនោះមកដល់ពេលនេះអស់រយៈពេលជាង១០ឆ្នាំហើយមិនឃើញចែកអោយពួកគាត់ទេអ្នកបានចេះតែបានអ្នកអត់គឺអត់រហូត។ពួកគាត់បន្តថាឥឡូវនេះដីដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះបានធ្លាក់លើដៃបុគ្គលអ្នកមានអំណាចក្នុងជួរកងពលតែប៉ុន្មានរូបប៉ុណ្ណុះជាពិសេសលោកវរៈសេនីយ៍ឯកសៀរឿនមេបញ្ជារការរងកងពលតូចលេខ៨ក្រោយពីចែកបក្ខពួកគ្នាគេសល់ប៉ុន្មានក៏លក់អោយឈ្មួញផងដែរ។

នៅរសៀលថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២០នេះ លោកស័ក្តិ៥រូបនេះបានបញ្ចាក់ថាលោកគ្មានដីឯណាដល់ទៅខ្ទង់រយខ្ទង់ពាន់ហិចតាទេ តែបើដី ៣០ រឺ ៤០ហិចតាលោកមាន។ លោកបន្តថាដីត្រឹម ៣០ រឺ ៤០ហិចតា មិនច្រើនទេសម្រាបលោក ជាមេដឹកនាំមួយរូបរឺឯរឿងយកដីខាងលើលក់នោះ អ្នកថាចេះតែថា ព្រោះគេមិនយល់បើមិនលក់ដីខ្លះបានលុយឯណារត់ការឯកសារទៅថ្នាក់លើដើម្បីបានដីទាំងអស់គ្នា។ លោកបន្ថែមថាចុះអ្នកការសែតមិចមិនសួរឯកឧត្តម ស្រី ឌឹក មេបញ្ជាការ កងពលធំលេខ៣ ផង តើគាត់បានលុយមកពីណា? ធ្វើសណ្ឋាគារធំល្វឹងល្វើយរឺឯដីស្រែចំកាវិញមានចំនួនរាប់រយហិចតាតើឯកឧត្តមបានមកពីណា? រឺមួយជាដីកេរ្តី៍អាករបស់គាត់?។

ជុំវិញករណីយកគ្រឿងចក្រឈូកឆាយដីព្រៃដើម្បីអភិវឌ្ឍន៍គ្រួសារកងទ័ពខាងលើលោកឧត្តមសេនីយ៍ទោលីស៊ុនមេបញ្ជារការកងពលតូចលេខ៨លោកបានបដិសេធថាអត់ទាន់បានដឹងទេ។ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់