Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តរលួស ខេត្តសៀមរាប បញ្ជរឲ្យសមត្ថកិច្ច ប្រើហឹង្សា និង បោកសំភារៈអ្នកសារព័ត៌មានបែកខ្ទេច
Mi,04 März 2020 (Time 01:56 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 341នាក់)


ខេត្តសៀមរាប៖ ដោយសារតែអំពើឃុបឃិតគ្នាបែបពុករលួយ រវាង ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាប និងម្ចាស់រថ​យន្តដឹកទំនិញ​លើសទម្ងន់យ​កលុយចំនួន១លានរៀល ខណៈ​អ្នកសារព័ត៌​មាន ដឹងរឿងអាស្រូ​វរបស់ខ្លួន ទើបឈា​នដល់ការប្រើអំពើហិ​ង្សាយ៉ាងឃោរឃៅបំផុត បណ្ដាលឱ្យរ​ងរបួស រីឯឧ​បករណ៍សម្រាប់​ប្រើប្រាស់ ក្នុងកា​រយកព័ត៌មានរួមមាន:ទូរស័ព្ទដៃទំនើបចំនួន៣គ្រឿង និងកាំមេរ៉ាមួយគ្រឿងផងដែរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុម​សមត្ថកិច្ចទាំង​នោះបានវា​យកម្ទេច ដើម្បីបំបាត់ភស្តុតាង។

ពាក់ព័ន្ធទៅនឹងបញ្ហា​ខាងលើនេះដែរបើតាម លោក នួន រឿន ចាងហ្វាងកា​រផ្សាយគេហទំព័រ អេអិន ហតញ៉ូ ជាជនរង​គ្រោះ ​ដែលត្រូវបានស្ថានី​យ៍ជញ្ជីងរលួស ខេត្តសៀមរាប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៦A បញ្ជាឱ្យកម្លាំងប៉ូ​លីសចរាចរណ៍ នឹងកម្លាំងប៉េអឹម វាយទាំងកំរោលនោះ​បាន​ប្រាប់អ្នក​សារព័ត៌មាន ឱ្យដឹងថា មុនកើតហេតុខណៈ​ដែលលោកកំពុង​តែធ្វើដំណើ​រឆ្លងកាត់ ស្រាប់តែ​ឃើញមន្រ្តីជញ្ជីងបានកាក់រ​ថយន្តដឹកទំនិញដោយ ផាកពិន័យចំនួន១លានរៀល ភ្លាមនោះ​លោកក៏​បានទៅសាកសួរព័ត៌មានពី​ម្ចាស់រថយន្តដឹកទំនិញ និងប្រធា​នជញ្ជីង​តែលោកប្រធាន ស្ថានី​យ​ជញ្ជីងមិនចេញ​មកនោះទេ ​ថែមទាំងបញ្ជាឲ្យប៉ូលិ​សចរាចរណ៍រួមនឹងកម្លាំងប៉េអឹម(PM) យក​បង្គោល​ភ្លើងមករុញច្រា​ននិងវាយលោក ដើម្បី​បញ្ចូលក្នុងឡានរបស់ខ្លួនមិនដឹងថា មានគោល​បំ​ណងអ្វីនោះទេ បណ្ដាលឲ្យរងរបួស​ និងខូតខាតឧប​ករណ៍យកព័ត៌មាន ព្រមទាំងខ្ទាស់ជើងដួ​ល​ទាំងជំហូរ នៅមុខរថយន្តធ្វើ​ដំណើរ ប៊ិះគិនទៀតផង ខណៈ​ដែលជនរង​គ្រោះជាអ្នកសា​រព័ត៌​មានរូបនេះ កំពុងតែដាក់ជើងកាមេរ៉ាថត​យករូបភាព។

លោកបញ្ជាក់ថា នៅក្នុ​ងហេតុការណ៍បង្កហិង្សាទាំងកំរោលមកលើ អ្នកសារព័ត៌មានពីសំ​ណាក់ស្ថានី​យជញ្ជីង កម្លាំងប៉ូលីសចរាចរណ៍និងកម្លាំងប៉េអឹម បណ្ដាលឱ្យលោក​ដួលប្រកាច់ប្រកិន​នោះ មិន​មែន​លោកធ្វើពុតនោះទេ ពីព្រោះដួលនៅពីមុខរថយន្តធ្វើដំណើរ ប្រឈមនឹងគ្រោះថ្នាក់ទៀតផង មិនដូចអ្វីអ្នក​មួយចំនួនរិះគន់ផ្កាប់មុខថា ពុតជាដួលនោះទេ។

ជាមួយគ្នា​នេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលបានដឹ​ងនូវទង្វើរបស់ប្រធាន​ស្ថានីយជ​ញ្ជីងខាងលើ ដែលបានឃុប​ឃិតគ្នាបែបពុករលួយ យកលុយពីក្រុមរ​ថយន្តដឹកលើសទម្ងន់ បណ្តាល​ឱ្យខូច ខាតផ្លូវរបស់ជាតិ ដែល​គេហៅថាជាក្រុមបំផ្លាញ​ទ្រព្យសម្បត្តិរប​ស់ជាតិ បានស្នើឱ្យលោក ស៊ុន ​ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន មានវិធានការទៅលើម​ន្ត្រីក្រោមឱវាទ​ឱ្យ​បានតឹងរឹងបំផុត ដើម្បីជាកា​រព្រមានទៅលើមន្ត្រីខិលខួចមួយចំនួនទៀត។

ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពគេហទំព័រ ភ្នំពេញ អភិវឌ្ឍន៍ មិនអាចសុំការបំភ្លឺណាមួយពីលោកប្រធានស្ថានីយ៍​ជញ្ជីងខា​ងលើនេះ​បាននៅឡើយ​ទេ ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តី​អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់