Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣
Fr,06 März 2020 (Time 12:48 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 43នាក់)


កំពង់ឆ្នាំង÷ កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុងឈុនឡៃ និង អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួចន្ទ័ឌឿន និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាបន័អង្គភាពជុំវិញខេត្តផងដែរ ។

គោលបំណងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលើកទី៩ ដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់ខេត្តដែលបានសម្រេចបាននាខែកន្លងមក ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានមាន ប្រសាសន៍ថាៈនៅក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍ លើគ្រប់វិស័យដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ចដើម្បីអោយខេត្តកំពង់ឆ្នាំងកាន់តែមានមានការរីកចំរើនបន្ថែមទៀតជាពិសេសសោភ័ណ្ឌភាពក្នុងក្រុង។

ជាពិសេសនាពេលខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធភ្លើងបំភ្លឺតាមផ្លូវជាប្រព័ន្ធភ្លើងវ័យឆ្លាត (smart light) ដែលមានលក្ខណៈសន្សំសំចៃថាមពល និង មានពន្លឺភ្លើងច្បាស់ជាងមុន ។

បើទោះបីជាកន្លងមកនៅខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍយ៉ាងណាក៏ដោយប៉ុន្តែនៅមានភាពអសកម្មមួយចំនួនដែលបច្ចុប្បន្នខេត្តកំពុងរៀបចំធ្វើការកែលម្អដើម្បីអោយការអភិវឌ្ឍកាន់តែមានភាពប្រសើរឡើង ។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកឡុង ឈុនឡៃ បានសម្តែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំងមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតផងដែរ ។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បន្តថាៈ ពាក់ព័ន្ធ និង ភាពអសកម្មមួយចំនួនសូម អោយអាជ្ញាធរ និង មន្រ្តីជំនាញផ្លាស់ប្តូរឥរិយាបទនៃការធ្វើការងារអោយបានស្របតាមច្បាប់។

ដូចជាទីតាំងភាពមិនប្រក្រតីនៃស្ថានីយថ្លឹងរថយន្ត តួលេខនៃការឃាត់រថយន្តមានចំនួនច្រើន ប៉ុន្តែការផាកពិន័យមិនបានតុល្យភាពនោះឡើយ ។

ករណីចំនួននៃការធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ អ្នកធ្វើគឺមានភាពធ្វេសប្រហែសច្រើន នៅពុំទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ។

ករណីដឹកលើសទម្ងន់ និង សំពីងសំពោងនៅតែមាន ចរាចរណ៍នៅលើដងផ្លូវ ដែលសមត្ថកិច្ចនគរបាលចរាចត្រូវរឹតបន្តឹងបន្ថែមទៀតដោយត្រូវអនុវត្តអោយបានតាមច្បាប់ ដែលបានកំណត់។

ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាអោយភូមិដ្ឋានរបស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាពល្អ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលលេខ៩១១ ភូមិព្រៃគប់ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងចំនួន២ភូមិ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអនុសេនីយ៍ឯក សូ គុន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបដិសេធថា មិនបានដាក់ប៉ុស្តិ៍ជជុះទារប្រាក់ពីពលរដ្ឋឡើយ (Friday Daily News)

ព័ត៌មានគួរចាប់អារម្មណ៍

មេព្រៃសំដី គ្មានសុជីវធម៌ ត្រូវបានថ្នាក់លើ បញ្ជួនទៅរៀនច្បាប់បន្ថែម (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនអស់ជំនឿ ចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ក្រោយរាយការណ៍ថា រកឃើញឈើជាច្រើនសង្ស័យខុសច្បាប់ តែអាជ្ញាធរមានសមត្ថកិច្ចអត់មកបង្រ្កាប (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់