Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ភាពមិនប្រក្រតីរបស់លោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្តបន្ទាយមានជ័យ បានបែកធ្លាយជាបណ្តើៗ
Sa,07 März 2020 (Time 04:48 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 300នាក់)


បន្ទាយមានជ័យ÷ ភាពមិនប្រក្រតីរបស់លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ ត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា : ជាច្រើនឆ្នាំមកនេះ លោក ហ៊ុយ ទូច  បានដាក់បង្រាយកូនចៅទី១ ឈ្មោះ ( នី )ឲ្យចាំប្រមូលលុយក្រៅប្រព័ន្ធ ពី ក្រុមឈ្មួញដែលលួចនាំសត្វ ទា មាន់ ក្របី ដែលចេញពីប្រទេសថៃ មកកម្ពុជា តាមច្រករបៀង ណងចាន់ ច្រកបៀងអូរបីជាន់ ច្រករបៀងតំបន់៥ ច្រករបៀងចំការគ ច្រកតំបន់បឹងត្រកួន និងច្រករបៀងមួយចំនួនទៀតក្នុងស្រុកថ្មពួក។

ប្រភពបន្តថា លោក ហ៊ុយ ទូច បានចាត់តាំងឲ្យកូនចៅទី២ឈ្មោះ( ខូច ) ដាក់ឲ្យចាំឃុបឃិតគ្នាជាមួយឈ្មួញនៅខាងស្រុក ម៉ាឡៃ និង ចាំប្រមូលលុយក្រៅប្រព័ន្ធពីក្រុមឈ្មួញដែលនាំ មាន់ ទា ជ្រូក មកពីប្រទេសថៃចូលកម្ពុជាយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន និង ចែកគ្នីគ្នាធ្វើមាន ធ្វើបាន ដោយមិនខ្វល់ ការបាត់បង់ចំណូលពន្ធរដ្ឋឡើយ ហើយអ្វីដែលសំខាន់សត្វ មាន់ ទា ជ្រូក និង ក្របី ទាំងនោះគឺមិនដែលឃើញមន្រ្តីជំនាញធ្វើការត្រួតពិនិត្យឡើយ ។ សូមបញ្ជាក់ថា យើងសំលឹងទៅមើលប្រទេសថៃវិញ គឺតាមច្រកនីមួយៗត្រូវបានស្ថាប័នពាក់ព័ន្ធចាក់ជាសំលេងតាមមេក្រូជារៀងរាល់ថ្ងៃថា ហាមដាច់ខាតមិនឲ្យនំសត្វជ្រូក រឺ ផលិតផលមានដើមកំណើតពីសត្វជ្រូក ចូលប្រទេសថៃដាច់ខាត។ ប្រសិនជនណាហ៊ានផ្គើន ពេលជំនាញឆែកឃើញ គឺអាចនិងប្រឈមចំពោះមុខច្បាប់ ព្រមទងមានការផាកពិន័យជាប្រាក់ផងដែរ ។ តែយើងសំលឹងមកកម្ពុជាវិញ មន្រ្តីជំនាញបែរជា បើកដៃឲ្យឈ្មួញនាំសត្វជ្រូកចូលកម្ពុជា ដោយពុំមានការត្រួតពិនិត្យក្នុងមួយថ្ងៃៗរាប់ពាន់រាប់មុឺនក្បាល។ មិនដឹងថា សត្វជ្រូកទាំងនោះមានឆ្លងជម្ងឺអ្វីខ្លះរឺក៏អត់នោះទេ?

តាមប្រភពបានបន្តថា បើនិយាយពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត វិញ គេសង្កេតឃើញថា គ្រឿងក្នុងជ្រូក ឆ្អឹងមាន់ ប្រហិត ដែលក្រុមឈ្មួញបាននាំចូលកម្ពុជាជាច្រើនឆ្នាំមកនេះ គឺមានការឃុបឃិតគ្នាជាមួយមន្រ្តីជំនាញ ទើបក្រុមឈ្មួញអាចនាំចូលបានដោយសេរីដូច្នេះ។ ប្រភពបន្ថែមទៀតថា បើក្រុមឈ្មួញ ណាមិនបានបង់លុយឲ្យទៅលោក ហ៊ុយ ទូច ទេនោះគឺ ប្រាកដជាមិនអាចគេចផុតពីកណ្តាប់ដៃមន្រ្តីជំនាញបានឡើយ ព្រោះថា លោក ហ៊ុយ ទូច និងរៀបចំកូនចៅដាក់បណ្តាក់គ្នា តាមផ្លូវ ដើម្បីតាមដេញចាប់រថយន្តដែលក្រុមឈ្មួញបានដឹកគ្រឿងក្នុងជ្រូក ឆ្អឹងមាន់ និងប្រហិតនោះជាមិនខាន។ ប្រភពបន្ថែមថា ការរៀបចំគ្នា ធ្វើសុី ក្រុមឈ្មួញនេះ គឺមានការឃុបឃិតគ្នាជាប្រពន្ធ័ ហើយបើឈ្មួញណា ចង់ដោះរថយន្តដែលដឹកបទល្មើសនោះយកទៅប្រើប្រាស់វិញ គឺត្រូវបង់លុយរាប់លានរៀលឯនោះ។ ប្រភពបន្ថែមទៀតថា បើសិនលោក ហ៊ុយ ទូច ចរចារតំលៃគ្នាជាមួយឈ្មួញមិនបានដូចបំណងទេនោះ ទំនិញទាំងអស់ដែលឃាត់បានគឺ និងត្រូវយកទៅដុតចោល ហើយថតបង្ហោះ និង ធ្វើរបាយការណ៍អោយទៅថ្នាក់លើ ដើម្បីយកស្នាដៃ។


ប្រភពច្បាស់ការមួយបានឲ្យដឹងថា សត្វថ្ងៃនេះគឺមានមេឈ្មួញដុះស្លែរម្នាក់ឈ្មោះ ឆង កា គឺបានបងលុយអោយលោក ហ៊ុយ ទូច រាប់លានរៀលក្នុងមួយខែៗ ជាថ្នូរមិនបង្រ្កាប។ ហើយសព្វថ្ងៃនេះទីតាំងសាងឆ្អឹងមាន់ គ្រឿងក្នុងជ្រូក និង ប្រហាររបស់មេឈ្មួញរូបនេះ គឺនៅក្នុងទីលានត្រួតពិនិត្យគយចាស់ ស្ថិតក្នុងផ្សារមង្គល បន្ទាប់ពីគយ បានប្តូរទីតងទីលានត្រួតពិនិត្យមកជាប់និងផ្លូវជាត់លេខ៥មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ។ ដោយសារភាពមិនប្រក្រតីរបស់លោក ហ៊ុយ ទូច និងបក្សពួកជាច្រើនឆ្នាំមកនេះ ត្រូវបានមហាជនរិះគន់ថា ដោយសារតែលុយបានធ្វើឲ្យមន្រ្តីជំនាញភ្លេចពីតួនាទីរបស់ខ្លួនជាអ្នក បង្ការ បង្រ្កាប និង ទប់ស្កាត់ជំងឺឆ្លង ពីសត្វមាន់ ទា គោ ក្របី និង ផលិតផលដែលមានដើមកំណើតពីសត្វ។

មហាជនអំពាវនាវដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មេត្តាត្រួតពិនិត្យមើលភាពមិនប្រក្រតីដុះស្លែរជាច្រើនឆ្របស់លោក ហ៊ុយ ទូច និង បក្សពួកផងចុះ។

ពាក់ព័ន្ធនិងបញ្ហាដូចខាងលើ សារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីលោក ហ៊ុយ ទូច បានឡើយព្រោះគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។ អង្គភាពយើងរីករាយទទួលការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់