Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ រក្សាទុកល្បែងសុីសងរបស់ឈ្មោះ ម៉ាប់  ឈ្មោះ ខេ សាន់ នឹងចែ ណាវី ប្រពន្ធរបស់លោក ឡាយ
So,08 März 2020 (Time 01:13 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 445នាក់)


ភ្នំពេញ៖ បើតាមប្រភពបានឲ្យដឹងថាល្បែង សុី សង និង សង្វៀនជល់មាន់របស់មេបនល្បែងឈ្មោះ ម៉ាប់ ឈ្មោះ ខេ សាន់ និង ចែ ណា វី ប្រពន្ធលោក ឡាយ ស្ថិតក្នុង ខណ្ឌមានជ័យនៅតែបន្តបើកលេងជារៀងរាល់ថ្ងៃទោះបី អ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពធ្វើការចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយផោក៏គេសង្កេតឃើញថាពុំមានសមត្ថកិច្ចណាម្នាក់ចេញមុខទៅបង្រ្កាបឡើយ។ ប្រភពបន្ថែមថាប្រសិនមានអ្នកសារព័ត៌មានធ្វើការចុះផ្សាយច្រើនពេក គឺក្រុមល្បែងសុី សង មួយនេះធ្វើការផ្លាស់ប្តូរ ទីតាំងថ្មីភ្លាម រឺ ក៏ផ្អាកមួយរយៈខ្លី ប្រភពបន្ថែមទៀតថាការផ្លាស់ប្ដូរទីតាំងរបស់ ក្រុមអ្នកញៀនល្បែងទាំងនេះគឺប្តូរពីទីតាំងមួយទៅទីតាំងមួយទៀត ជាញឹកញាប់តែ ទីតាំងទាំងនេះ គឺស្ថិតនៅក្នុង ខណ្ឌមានជ័យដដែល។

ក្នុងនេះផងដែរ ពលរដ្ឋរិះគន់យ៉ាងចំៗថាលោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ និងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់ មាន់ដុះស្លែ និងអាប៉ោង របស់មេបនល្បែងដែលពូកែ រត់ការ បិទមាត់ សមត្ថកិច្ច មួយ ចំនួន ទី១ - ចែ ដាវី ប្រពន្ធលោក ឡាយ ទី២ -ឈ្មោះ ខេ សាន់ ទី៣-ឈ្មោះ ម៉ាប់។ ដោយភាពអសកម្ម មិនបង្រ្កាប បនល្បែងដ៏ ល្បីល្បាញមួយនេះ ត្រូវបានមហាជនរិះគន់ថាទាំងនេះគឺជាការ អសមត្ថភាព លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ទើបមន្រ្តីថ្នាក់ក្រោម ជាពិសេស គឺ និង លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹង មានជ័យ៣ មិនស្តាប់ តាមបញ្ជារ យ៉ាងដូច្នេះ។

ប្រភពបន្តថានៅទីតាំងបនល្បែងមួយនេះបានបើក លេងសុីសងគ្នាដោយភ្នាល់ដាក់ប្រាក់ក្នុងមួយគូររាប់លានរៀលនិងហោកញ្ចៀវយ៉ាងសប្បាយមិនខ្លាចសមត្ថកិច្ចនោះទេ។ ហាក់បីដូចជាសមត្ថកិច្ចត្រូវដងត្រូវផ្លែគ្នាទទួលផលប្រយោជន៍ទើបមិនបង្រ្កាប ។

មហាជនលើកឡើងថាគួរតែដល់ពេល លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ ចេញមុខបង្រ្កាប អាប៉ោងដ៏ធំដ៏មានរឹទ្ធិអំណាចនេះដោយផ្ទាល់ហើយព្រោះមន្រ្តីថ្នាក់ក្រោមរបស់លោក ប្រហែលជាខ្លាចបារមីរបស់មេបនល្បែងទាំង០៤នាក់ដូចខាងលើហើយមើល ទៅ ទើបមិនហ៊ានចេញមុខបង្រ្កាបយ៉ាងដូច្នេះ ។

ប្រភពបន្តថាបនល្បែងមួយនេះ គឺប្តូរទីតាំងលេងជាញឹកញាប់មាន២កន្លែងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យហេីយកន្លែង បនល្បែង ដែរមានទីតាំងខាងលេីនេះអាចចូលទៅ លេងបានតាមផ្លូវដូងងៀប ៣ឆ្លងកាត់ប្រឡាយលូ ទៅ ត្រង់ និង ទី តាំង មួយ ទៀតហៅ(សេះ ស)ដោយបច្ចុប្បន្ន ក្រុមអ្នកល្បែងទាំងនេះ កំពុងលេង នៅក្រោមម្លប់ (ដើមម្ឃប់) ។ សូម បញ្ជាក់ថា ចំពោះ ទី តាំង ទាំងពីរដូចខាងលើនេះគេតែងបើកលេង និងផ្លាស់ប្តូរពីទីតាំងមួយទៅទីតាំងមួយទៀតជាប្រចាំដើម្បីបំភាន់ភ្នែកអ្នកសារព័ត៌មាននិងមហាជន។ ទី តាំងទាំង០២នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខដោយលោក ឯម ភារី មេប៉ុស្ដិ៍ ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការ នគរបាលខណ្ឌមានជ័យផងដែរ។

ពលរដ្ឋបន្តទៀតថាចំពោះទីតាំងបនល្បែងប្រភេទបៀ និងអាប៉ោងទាំង០២ដូចខាងលើនេះបានបើកអោយ ចាក់ភ្នាល់លុយខ្ទង់លានៗរៀលហើយអ្នកខ្លះពេលចាញ់ក៏បានយកឡានម៉ូតូទៅលក់ រឺ បញ្ចាំផងដែរដើម្បីបានលុយយកទៅស្រង់ដើមបន្តទៀតតែអកុសលបែរជាចាញ់អស់ប្រាក់ពីហោប៉ៅខោសល់តែ ពង០៣ត្រលប់ទៅផ្ទះវិញក៏មានដែរ។ ម្យ៉ាងវិញទៀតដោយសារតែបនល្បែងសុីសងមួយនេះក៏បង្ករអោយក្រុមអ្នកញៀនទាំងនោះបង្កើតជាហឹង្សាក្នុងគ្រួសារថែមទៀតផង។

យោងតាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះ បាននិយាយថា ៖ ម្ចាស់សង្វៀនបានបង់លុយអោយ សមត្តកិច្ច រួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាប រឺ ផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេល ចុះបង្រ្កាប រឺ ក៏មិនអោយលេងតែម្ដង ហេីយក៏ រាយការណ៍ ប្រាប់ថ្នាក់លេីថា៖ កន្លែងដែលគេប្ដឹង រឺ រាយការណ៍នោះមិនមានបនល្បែង រឺ បទល្មេីសនោះ ទេ។ ប្រភពបន្តទៀតថា៖សង្វៀនមាន់ជល់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយនោះស្របពេល ដែលមានវត្តមានលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ

ពាក់ព័ន្ធនិងបញ្ហាល្បែងសុីសងខាងលើសារព័ត៌មានយើង មិនអាចស្វែងរកការបំភ្លឺពីលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ ទំនាក់ទំនងដើម្បីសុំធ្វើការបំភ្លឺ។ ដូច្នេះអង្គភាពយើងរីករាយទទួលការបកស្រាយពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់