Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ចាស់ៗអស់ហើយ គួរតែធ្វើគំរូល្អឲ្យក្មេងជំនាន់ក្រោយធ្វើតាមខ្លះទៅ មិចបានចូលចិត្តប្រព្រឹត្តសកម្មភាពសង្គមស្អប់ខ្ពើមបែបនេះ
Sa,18 April 2020 (Time 10:37 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 183នាក់)


ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង បង្ក្រាបល្បែងស៊ីសង វង់អាប៉ោង កាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក ស្ថិតនៅនៅចំណុចផ្លូវប៉េតុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន មានចំនួន ៣នាក់គឺ៖
១.ឈ្មោះ សុខ ឆេង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(អ្នកបាញ់មេ)។
២.ឈ្មោះ សុទ្ធ សឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(អ្នកលេង)។
៣.ឈ្មោះ អឿ ចៀន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(អ្នកលេង) អ្នកទាំង៣មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ មេអាប៉ោង ចំនួន ១គ្រាប់ ចានអាប៉ោង ចំនួន១ គម្របអាប៉ោង ចំនួន១ កម្រាលអាប៉ោង ចំនួន១ និងប្រាក់រៀលចំនួន១១៧,១០០៛ (មួយសែនមួយម៉ឺនប្រាំពីរពាន់មួយរយរៀល)។

សមត្ថកិច្ចបានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកថា មានគេលេងល្បែងស៊ីសង "អាប៉ោង" ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ៗ កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍កោះខែល កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ ព្រែកអំបិល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនិងវត្ថុតាង ដូចមានខាងលើតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានដកហូត និងបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់