Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
កំពុងផឹកសុីរាំសប្បាយសុខៗ ស្រាប់តែប្រពន្ធទាញមកអារ.ក ឈាមស្រោចពេញវង្សផឹកសុី
Sa,18 April 2020 (Time 10:53 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 142នាក់)


បន្ទាយមានជ័យ÷ ភ្លាមៗនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្រ្តីបង្ករហេតុ បានភ្លាមៗផងដែរ ក្រោយបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ហេតុការណ៍ហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ មេសា​ ២០២០ នៅភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បុរសរងគ្រោះជាប្តីឈ្មោះ (គុជ)​ អាយុ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធមានឈ្មោះ (ទឹម ម៉ៅ)​ អាយុ៣២ឆ្នាំ គ្រួសារនេះរស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមលោកអធិការនគរបាល ស្រុកអូរជ្រៅ​ បានបញ្ជាក់ថា: នៅយប់កើតហេតុ បុរសជាប្តីកំពង់ផឹកស្រា រាំរែកលេងសប្បាយជាមួយអ្នកក្នុងភូមិនឹងមិត្តភក្តិ នៅពេលកំពុងអង្គុយផឹកសុីសប្បាយស្រាប់តែ ស្ត្រីជាប្រពន្ធបានដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែចាប់ទាញស្លឹកត្រចៀកក្នុងន័យ​ស្រឡាញ់​ ចង់ថើប​ ក៏ឱនឲ្យស្រាប់តែស្ត្រីជាប្រពន្ធទាញផ្លែឡាម អារ.ក​ បណ្តាលឲ្យចេញឈាមជោគស្រោចពេញខ្លួនដួលសន្លប់បាត់បង់ស្មារតី នៅនឹងកន្លែងកើតហេតុ ។

បន្ទាប់មកជនរងគ្រោះ ត្រូវបាននាំបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ជួយសង្គរោះ តែដោយឈាមហូរខ្លាំងពេក​ បុគ្គលិកមណ្ឌល បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត​ដីថ្មី។ ចំណែកស្ត្រីជាប្រពន្ធក្រោយពីធ្វើសម្មភាពរួច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់​  នឹងនគរបាលការពារព្រំដែនគោក វរៈសេនាតូច​ ៩១១ឡោមព័ទ្ធ ចាប់ស្ត្រីខាងលើជាជនល្មើសបានភ្លាមផងដែរ។

លោកអធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា ៖ តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពចំពោះមុខសមត្ថកិច្ចថាបញ្ហាខ្លួនយកផ្លែឡាមអា.ករ​ ប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រច័ណ្ឌប្តី រួមទាំងចូលឆ្នាំគ្មានប្រាក់ផងនោះ ក៏ផ្ទុះកំហឹងខឹងនឹងប្តី។

បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ កម្លាំងនគរបាលជំនាញ កំពុងក៍សាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្តតាមនីតិវិធីនៃច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់