Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មុខសញ្ញាកាច់-ក ម៉ូតូ ពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រុងតាខ្មៅ
Mo,20 April 2020 (Time 12:23 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 141នាក់)


ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដោយលោកប្រាប់ថា ជនសង្ស័យនេះ ជាមុខសញ្ញាកាច់ក ម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ ហើយស្ថិតនៅក្នុងការប្រមាញ់ ស្រាវជ្រាវ ពីកម្លាំងជំនាញរបស់លោក ត្រូវតែឃាត់ខ្លួនអោយទាល់តែបាន ដើម្បី សន្តិសុខ សុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព។

បើតាមរបាយការណ៍នគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងែទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងលួច(កាច់កម៉ូតូ) នៅចំណុច ភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តថា៖ ក្រោមការបញ្ជាដ៏មុឺងម៉ាត់ និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ភ្លាមៗនោះសមត្ថកិច្ចបានក្តោបមុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះរួមមាន៖
ទី១-ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

ទី២-ឈ្មោះរី ពិសិដ្ឋ ភេទប្រុស អាយុ
១៩ឆ្នាំទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកTodayពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7915,សោរ ខ្សៀ លេខ៨រាងអក្សរL ១,ដែក៦មានចុងស្រួចសំប៉ែត ២,សោរម៉ាកVan Chnee ១, កូនសោរម៉ាកTiger ,ឧបករណ៍សម្រាប់ផ្តាច់បារី ១។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ពេលទទួលដំណឹងកេីតហេតុខាងលេី កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាត ដល់ចំណុចខាងលេី ក៏ឃេីញជនសង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូងាកចុះឡេីង ដោយមានការសង្ស័យកម្លាំង បានដេញតាម ឈានដល់ឃាត់សួរនាំ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះកែវ ប៊ុន ធឿន បានទម្លាក់វត្ថុតាងចោល ។

សមត្ថកិច្ចក៏បានធ្វេីការឃាត់ជនសង្ស័យទាំង២នាក់នោះតែម្តង ជាមួយវត្ថុតាង រួចបញ្ជូនបន្តមកកាន់
អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

សូមរម្លឹកថា៖ ជនសង្ស័យ ឈ្មោះកែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគាររយ:ពេល១៨ខែ ពីបទលួច(កាច់កម៉ូតូ)ក្នុងឆ្នាំ២០១៣ ផងដែរ។ ពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ចតាមប្រមាញ់ ទីបំផុតឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់