Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បើមិនបោះបង់ មិនឈប់ពាក់ព័ន្ធ ទ្វារគុកចាំទទួលជានិច្ច
Di,21 April 2020 (Time 08:41 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 285នាក់)


ខេត្តបន្ទាយមានជ័យ÷ យុវជន១ក្រុមកំពុងប្រមូលផ្តុំគ្នា លក់ -ជក់គ្រឿងញៀនយ៉ាងសកម្មត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន នៅវេលាម៉ោង៤ ល្ងាចថ្ងៃទី២០ ខែមេសាឆ្នាំ២០២០នៅចំណុចផ្លូវលំផ្សារ ហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចហូតបានវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ថ្លឹងទាំងសំបកទម្ងន់៣៣.១៤ក្រាម ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា : អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវចាប់ អ្នកលក់ថ្នាំញៀនបានម្នាក់ ឈ្មោះឡាយ សៀវលិញ ហៅលិញ ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះឡាយ សៀវលិញធ្វើការសាកសួរចម្លើយ កម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ឈាន ដល់ចាប់អ្នកជក់៤នាក់បន្ថែមទៀត នៅចំណុចលេងបាញ់ត្រី ក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យទាំង៤នាក់មានឈ្មោះ១ឈ្មោះគ្រិល វិសូត្រ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិ៣ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន២គ្រិល វិលេន ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិ៣ ជននេះធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ពីបទហឹង្សា៣ចាប ចំរើន ភេទ ប្រុសអាយុ២៣ឆ្នាំ នៅភូមិ១ជននេះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ចំនួន៣ដង ៤ឈុំ ចំរើនហៅង៉ា ភេទប្រុសអាយុ២៧ ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះ ធ្លាប់ជាប់គុក៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា : ជនសង្ស័យទាំង៥នាក់និងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូន ខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២០នេះដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់