Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះផ្សព្វផ្សាយវិធានការនៃការទប់ស្កាត់ការរីរាលដាលនៃជំងឺ កូវិដ ១៩
Mo,20 April 2020 (Time 05:51 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 61នាក់)


ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចុះផ្សព្វផ្សាយវិធានការនៃការទប់ស្កាត់ការរីរាលដាលនៃជំងឺ កូវិដ ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនដល់លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។

លោកស្រីក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ក្រុងបាវិត ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។

លោកស្រីក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺទី១.ត្រូវរក្សាស្រូវអង្ករទុក ដោយមិនឲ្យមានការនាំចេញទេ និងត្រូររក្សាបំរុងទុកផងដែរនូវ អំបិល ត្រី ដោយមិនឲ្យខ្វះខាតឡើយ ទី២.សម្តេចបានជំរុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ទី៣. សម្តេចបានបញ្ជាឲ្យក្រសួងកសិកម្ម ជំរុញប្រជាពលរដ្ឋធ្វើការដាំដុះឲ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ​កសិកម្ម ទី៤. ចំពោះបញ្ហារោងចក្រផ្អាកដំណើរការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់ត្រូវទទួលបានថវិកា៧០ដុល្លារក្នុង១ខែ ក្នុងនោះពីរដ្ឋាភិបាល៤០ដុល្លារ និងពីម្ចាស់រោងចក្រ៣០ដុល្លារ ដោយមិនតម្រូវឲ្យហ្វឹកហាត់ជំនាញដូចមុនទេ ទី៥. សម្តេចបានប្រកាសបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការជួលទីតាំង ទី៦. សម្តេចបានស្នើឲ្យ វិស័យធនាគារមិនត្រូវរឹបអូសដីធ្លីផ្ទះសំបែង និងគួរមានការពន្យារការសងសាង កាត់បន្ថយការប្រាក់ ជាដើម ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងទី៧.  ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន ៣ របស់សម្តេចតេជោបានដាក់ចេញ គឺ ទី១. ការទប់ស្កាត់មិន​​​ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ជាចុងក្រោយ លោកស្រីក៏បានឧបត្ថម្ភដល់ ១.ជូនសាលាក្រុងបាវិត អង្ករ៤៥០គីឡូក្រា -ត្រីខ១០០កំប៉ុង មី ២កេស សាប៊ូ១០០ដុំអាល់កុល៣០លីត្រ ម៉ាស់ ៨០០ម៉ាស់ ២.ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់ ៣.ជូនសង្កាត់ ប៉ុស្តិ៍រដ្ឋាបាល យុវជន នារីទាំង៥សង្កាត់ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់ ៤.សម្រាប់សិស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ក្រមា១ និងម៉ាស់របាំងមួយ និងថវិកាមួយចំនួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់