Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បុរសវ័យចំណាស់០២នាក់ លួចដាំដើមកញ្ឆា រឺ កញ្ឆុង ខុសច្បាប់ ត្រូវបាននគរបាលប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួន
Di,21 April 2020 (Time 06:13 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 69នាក់)


ខេត្តកណ្តាល៖សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ពន្ធ័ដាំដើម កញ្ឆា រឺកញ្ឆុង ហេតុការណ៍នេះនៅថ្ងៃអង្គារត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង ៣០នាទី នៅចំណុចចុងព្រែកយូហ៊ឹង ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់មាន៖
១.ឈ្មោះ ហេង ហុកសេង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មុខរបរ កសិករ។
២.ឈ្មោះ ឌឿ ឡេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល។
មុខរបរ កសិករ។

✓✓សមត្ថកិច្ចដក់ហូតវត្ថុតាងចាប់យករួមមាន៖

១.កញ្ឆា.កញ្ឆុងចំនួន១៧ដើមជារបស់ឈ្មោះហេង ហុកសេង,
២.កញ្ឆា កញ្ឆុងចំនួន៩៨ដើម ជារបស់ឈ្មោះឌឿ ឡេង ។
ករណីកើតហេតុខាងលើមានប្រជាពលរដ្ឋល្អ រាយការណ៍ថាមានករណី ដាំដុះ កញ្ឆា កញ្ឆុង នៅចុងព្រែកយូហ៊ឹង ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះ កំលាំងនគរបាលប៉ុស្ដិ៍ត្រើយស្លា សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកស្អាងចុះដល់កន្លែងកើតហេតុ ឃើញឈ្មោះ ឌឿ ឡេង និងឈ្មោះ ហេង ហុកសេង នៅក្នុងចំការត្រាវ ដែលមានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចំការត្រាវ របស់ខ្លួនបន្ទាប់មកបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថា ខ្លួនបានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចំការត្រាវពិតប្រាដកមែន ។ បច្ចុប្បន្ជជនសង្ស័យទាំង០២ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់