Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង
Sa,16 Mai 2020 (Time 02:18 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 134នាក់)


ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងថា​ ពាក់ព័ន្ធ​នឹង​អំពើ​ល្មេីស​ច្បាប់​របស់​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ ដែល​បេីកបររថយន្ត​ក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍នៅ​ រង្វង់​មូល​អាចារ្យ​លាក់​ ហេីយស្រែកជេរប្រមាថ​ ឯកឧត្ដម​ អភិបាល​ខេត្ត​កំពង់​ធំ​ ដោយពាក្យ​អសុរោះ​នោះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់​ដោយ​មិនលេីកលែងឡេីយ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ បានអោយដឹងថា​ វិធានការណ៍​ដំបូង​គឺដកតួនាទី​មុខ​តំណែង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ។ ចំពោះ​ចំណាត់​ការ​បន្តបែបណាទៀតនោះ​ គឺថ្នាក់ដឹកនាំនឹងសម្រេច​បន្ថែមនៅពេលក្រោយ​ ។

ទង្វើ​របស់​លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បេីកបររថយន្ត​ក្នុងស្ថានភាពស្រ​វឹង​បង្ករអោយ​មានគ្រោះថ្នាក់ចរាចរណ៍គឺកេីត​មានឡេីង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ ជា​ពិសេស​ ក្រសួង​មហាផ្ទៃ​ និង​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ កំពុង​បេីកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍​ទូទាំង​ប្រទេស​ ។

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានធ្វើ​ការក្រេីនរំលឹក​អប់រំ​ ណែនាំ​ ជាប្រចាំ​ចំពោះ​មន្ត្រី​នគរបាល​ដេីម្បី​ធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ មិនគាំទ្រ​ មន្ត្រី​នគរបាល​ទាំងឡាយ​ណា​ ដែល​មានកំហុស​ធ្វេីអោយប៉ះពាល់​ដល់​កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ​នោះទេ​ ជាពិសេស​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ឡេីយ​ ។

ជាក់ស្ដែង​កន្លងមក​អធិការ​រងស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ដែល​អនុវត្ត​ន៍​លេីសគោលការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ក្រសួងមហាផ្ទៃ​ ធ្វើ​អោយប៉ះពាល់​ដល់សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ ​ ត្រូវ​បាន​ដកបញ្ឈរជេីង​តែម្ដង​ ។

គួរបញ្ជាក់ថា​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ ទេីបទទួលបាន​ប្រកាស​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ​ កន្លងមក​ថ្មី​ៗនេះទេ​ ដោយសារតែ​លោកវរៈសេនីយ៍​ឯក​ ធ្វេសប្រហែស​ក្នុង​ការអនុវត្តភារកិច្ចរបស់ខ្លួន​ ៕

ប្រភព: Pheang Vannak News

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់