Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
Mo,18 Mai 2020 (Time 10:44 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 123នាក់)


ខេត្តបន្ទាយមានជ័យ ÷ រថយន្តសេរីទំនើប១ គ្រឿងអ្នកបើក ក្នុងល្បឿនលឿនដោយគ្មានការប្រុងប្រយ័ត្នក្នុងស្ថានភាពមេឃងងឹតស្រាប់តែបើកទៅបុកក្មេង២នាក់ជិះកង់ឌុបគ្នាបណ្តាលឲ្យក្មេងស្រីបាត់បង់ជីវិត និងម្នាក់ទៀតរបួយធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៧និង៤៥ នាទីយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំនុចគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា : ជនរង គ្រោះ ទាំង២នាក់១ ឈ្មោះ រ៉េន ខាំ ភេទ ប្រុសអាយុ១២ ឆ្នាំរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ របួសបាក់ជើងឆ្វេង អ្នកជិៈកង់និងអ្នកជិះពីក្រោយមានឈ្មោះ ថេង ស្រីរត្ន័ ភេទស្រី អាយុប្រហែល ១១ឆ្នាំ រស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យស្លាប់។

       
នគរបាលបានបញ្ជាក់ថា : នៅមុនពេលកើតហេតុ ក្មេងទាំង២នាក់ បានជិៈកង់ឌុបគ្នាក្នុងពីកើតទៅលិច ស្របពេលនោះមានរថយន្តម៉ាកប្រូស ពណ៌ប្រផេះ សេរី២០០៦ ពាក់ស្លាកលេខ ភ្នំពេញ  2BE.7802  បើកក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនក្នុង  សភាពមេឃ ងងឹត លុះបើកមក ដល់កន្លែងកើតហេតុបានបុកកង់ពីក្រោយពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់និងរបួស ​ចំណែករថយន្តបានរេចង្កូតធ្លាក់ពីថ្នល់ហើយអ្នកបើកបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុកម្លាំង នគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យវាស់វែងរួច បានប្រគល់សពជូនក្រុមគ្រួសារ អ្នករបួសដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ផងដែរ៕  ​

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់