Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ
Fr,22 Mai 2020 (Time 09:31 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 199នាក់)


(ខេត្តព្រះវិហារ)÷ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តលើកឡើងថា!អញ្ចឹងតើ!បានជាអជ្ញាធរស្រុកជាំក្សាន្តចេញសេចក្តីជូដំណឹង(សជណ)ចំនួន២ដងអោយថៅការ៉ាសហ្គាសយីហោសូ សារ៉ាក់ រួសរើសំណង់ និង កាយអាចម៌ដីចេញពីអូរស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលម្ចាស់ទីតាំងចាក់អាចម៌ដី ចាក់ចូលអូរំលោភយកនោះ បែជាបរាជ័យដោយម្ចាស់ការ៉ាងហ្គាសខាងលើមិនធ្វើតាម(សជណ)របស់សាលាស្រុកនោះ។ ដោយសារលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហាររចេញមុខការពារសូម្បីអ្នកសារព័ត៌មានសួរនាំរឿងបន្តនិតិវិធីយ៉ាងមិចចំពោះករណីខាងលើនោះស្រាប់តែលោក ស៊ូ សិរី មានការខឹងសម្បា និង ហាមអ្នកកាសែតកុំចេះលូកលាន់ការងារលោកហើយថាអ្នកព័ត៌មានគ្មានសិទ្ធទេ។

គួរំលឹកថាដីចំណីអូរសាធារណៈនៅខាងលើ ត្រូវថៅកែការ៉ាសហ្គាស សូ សារ៉ាក់ ចាក់អាចម៌ដីរំលោភយកចំនួន៤.៥០ម៉ែត្រ×១២ម៉ែត្រ ក្រោយមកថ្ងៃទី ១៩ មិនាឆ្នាំ ២០២០ អជ្ញាធរស្រុក និង មន្ត្រីជំនាញចុះទៅហាមឃាត់អោយរុះរើ និង កាយអាចម៌ដីចេញពីអូរ តែម្ចាស់ទីតាំងមិនអនុវត្តតាម។ រហូតថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ សាលាស្រុកបានចេញ(សជណ) ម្តងទៀតជាលើកទី២ ដើម្បីអោយរុះរើអោយបានយ៉ាងយូត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ ជាកំហិតតែត្រូវបរាជ័យ ។ ដោយក្រោយមកលោក សូ សារ៉ាក់ បានធ្វើកិច្ចសន្យា និង អជ្ញាធរខេត្ត ព្រមរុះរើសំណង់អោយរួចរាល់ត្រឹមថ្ងៃ ១៦ ខែឧសភា ឆ្នាំ២០២០ តែកិច្ចសន្យានោះហាក់គ្មានន័យឥឡូវដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ហើយសំណង់នៅដ៏ដែលគ្រាន់តែកាត់ដំបូលដែកចេញប្រហែល២ម៉ែត្រប៉ុណ្ណោះរីឯអាចម៌ដីក៏មិនកាយចេញពីអូរដែរ។

ពលរដ្ឋបន្តឆ្ងល់ថាចំពោះបញ្ហានេះដោយសារច្បាប់គ្មានប្រសិទ្ធិភាពឬ លោកចៅហ្វាយខេត្ត អសមត្ថភាពក្នុងការអនុវត្តច្បាប់។

ចំពោះរឿងរ៉ាវខាងលើ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ បានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះថា ចាំលោកអោយខាងស្រុកទៅមើលដើម្បីមានវិធានការយ៉ាងមុឺងម៉ាត់ និង មិនអោយបុគ្គលនោះធ្វើអីតាមអំពើចិត្តទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់