Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ
Fr,22 Mai 2020 (Time 06:38 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 159នាក់)


បន្ទាយមានជ័យ÷ ថ្ងៃទី 22.05.2020 ដោយមានការចង្អុលបង្ហាញពីលោកត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ដឹកនាំបញ្ជាស្រាវជ្រាវ សើបអង្កេតដោយលោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តនិងមានការចូលរួមពីលោកវរសេនីយ៏ឯក សៅ សារឿន អធិការស្រុកថ្មពួកលោកវរសេនីយ៏ឯក ជា ឆ្លូញ អធិការស្រុកស្វាយចេកលោកវរសេនីយ៏ឯក មាស ឬទ្ធី អធិការស្រុកព្រះនិតព្រះលោកវរសេនីយ៏ឯក យ៉ត សុផល អធិការស្រុកភ្នំស្រុកលោកវរសេនីយ៏ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឧកំរឹតធ្ងន់។

នៅថ្ងៃទី21-05-2020វេលា ម៉ោង22-30នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះស្លាប់ មួយបានកើតឡើង នៅត្រង់ចំណុច ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្ករឡើងដោយឈ្មោះ ថន ធួន ភេទប្រុស អាយុ35ឆ្នាំ ជាកូនបង្កើត បានឈ្លោះប្រកែកពាក្យសម្តី ជាមួយឪពុកបង្កើតឈ្មោះ នូវ ថន អាយុ58ឆ្នាំ ដោយខឹងរឿងចុចទូរស័ព្ទមកឪពុកមិនលើក បន្ទាប់មកឈ្មោះកន ប៊ូ អាយុ56ឆ្នាំ ជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ពេលនោះស្រាប់តែឈ្មោះថន ធួន ជាកូនបង្កើតបានខឹងទប់កំហឹងពុំបាន រហូតឈានដល់ប្រើអំបើហឹង្សា ដោយយកអង្រេរឈើប្រវែងប្រមាណ1-30ម៉ែត្រ វាយទៅលើឪពុកឈ្មោះនូវ ថន បណ្តាលអោយដួលផ្កាប់មុខនឹងដី រួចហើយក៏បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ ទើបដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ឯជនសង្ស័យក្រោយធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់ទាំងយប់ !

លុះដល់វេលាម៉ោង13-40នាទី ទើបកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះថន ធួន បាននៅចំណុចភូមិតាបៅ​ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់