Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រី អ៊ុច សារិ មេបញ្ជារការរងសឹករងខេត្តឧត្តមានជ័យ និង លោកវរៈសេនីយ៍ត្រី សុីវ ណែត មេបញ្ជារការរយោធាសឹករងស្រុកត្រពាំង ឈួសឆាយដីព្រៃតាមបណ្តោយជើងភ្នំដងរ៉ែកលក់អោយឈ្មួញរាប់រយហិចតា
So,24 Mai 2020 (Time 09:01 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 245នាក់)


ខេត្តឧត្តមានជ័យ÷ ដីព្រៃតាមជើងភ្នំដងរ៉ែកគ្រប់គ្រងដោយរដ្ឋរាប់រយហិចតា ដែលមានទីតាំងស្ថិតក្នុងភូមិទួលគ្រោះ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ត្រូវបានគេអះអាងថាឧត្តមសេនីយ៍ត្រី អ៊ុច សារិ និងលោកវរសេនីយ៏ត្រី សុីវ ណែត ដែលពលរដ្ឋល្បីថា ជាមន្ត្រីយោធាដែលមានជំនាញខាងដើរឈួសឆាយដីព្រៃដែលគ្រប់គ្រងដោយរដ្ឋ ហើយឈរលក់អោយទៅអ្នកមានលុយ និង អំណាចនោះ។ ជាក់ស្តែងដីព្រៃចំនួនជាងហុកសិបហិចតា (ជាង៦០ហិចតា) ស្ថិតនៅទីតាំងខាងលើត្រូវបានគេឈូកឆាយដោយគ្រឿងចក្រ ដើម្បីសំអាតយកដី។

លោក ចាន់ ថន អ្នករស់នៅខេត្តបាត់ដំបង និង ជាថៅកែប្រម៉ូលទិញដីព្រៃខាងលើនោះបានអះអាងថា លោកមានដីចំនួន៦០ហិចតា បានទិញពីលោក អ៊ុច សារិ ដោយមានលោកស៊ីវ ណែត ជាអ្នករៀបចំ។

ប៉ុន្តែបើតាមអោយដឹងពីមន្ត្រីយោធាម្នាក់បានលួចបង្ហើបថាដីទាំងអស់នេះវាជាដីព្រៃគ្រប់គ្រងដោយរដ្ឋទាំងអស់ក្រោយមកខាងយោធាស្នើសុំថ្នាក់លើមួយចំនួនដើម្បីអភិវឌ្ឍន៍គ្រួសារកងទ័ព។

តែមិននឹកស្មានដល់ថាដីនោះត្រូវបានលោកផ្កាយ១និងស័ក្តិ៤ខាងលើសហការគ្នានិងបានឃុបឃិតជាមួយអ្នកមានអំណាចមួយចំនួននៅក្នុងយោធាសឹករងខេត្តកាត់ពុះលក់ទៅអោយក្រុមឈ្មួញធ្វើកម្មសិទ្ធបុគ្គលស្ទើគ្មានសល់ហើយយកលេសថាដីនោះចែកជូនគ្រួសារកងទ័ព(ដូចពាក្យចាស់ពោលថាសត្វស្វាសុីបាយលាបពពែ)។

ជុំវិញការចោទប្រកាន់ខាងលើលោកវរះសេនីយ៍ត្រី សុីវ ណែត មេបញ្ជារការរងសឹករង ស្រុកត្រពាំងប្រាសាទ បានអោយដឹងថាដីនៅទីតាំងនោះ ជាដីរបបយោធា ក្នុងម្នាក់បានមួយហិចតាកន្លះ រីឯរឿងលក់ដី៦០ហិចតា អោយឈ្មួញ លោកអត់ដឹងទេ។

ចំណែកលោក ស៊ុន ប៊ូរ៉ាត់ មេបញ្ជារការសឹករងស្រុកត្រពាំងប្រាសាទ បានថ្លែងថា ដីរបបយោធារបស់លោកមិនមាននៅខាងលើឡើយ មានតែនៅខាងក្រោយហើយរឿងលក់ដីអោយឈ្មួញ ជាការងាររកស៊ី គេលោកសុំអត់ដឹង។

តែទោះបីយ៉ាងណាក្រុមការយើងមិនអាចសុំការបំភ្លឺពីឧត្តមសេនីយ៍ត្រី អ៊ុច សារិ មេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តមានជ័យ បានទេ នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០នេះ ដោយគ្មានលេខទូរស័ព្ទទាក់ទង៕

ការិយាល័យនិពន្ធ > 077934407 /0975810747 គេហទំព័រ ភ្នំពេញអភិវឌ្ឍន៍ រង់ចាំការបំភ្លឺរឿងរ៉ាវខាងលើរៀងរាល់ម៉ោងធ្វើការ ដោយ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់